Lacazette បង្ហាញបំណងចង់វិលត្រឡប់មកក្លឹប Lyon វិញ

បរទេស៖ ប្រធានក្លឹប Lyon លោក Jean Michel Aulas នៅសប្តាហ៍នេះបានធ្វើការអះអាងថាក្លឹបពិតជាចាប់អារម្មណ៍ខ្លាំងជាមួយនឹងការចុះកុងត្រាឡើងវិញជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Alexandre Lacazette ពិតមែន។

កីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានផ្ទេរទៅចូលរួមជាមួយនឹងកាំភ្លើងធំ Arsenal កាលពីឆ្នាំ២០១៧ហើយកុងត្រារបស់គាត់នៅពេលនេះគឺកំពុងខិតជិតដល់ទីបញ្ចប់ហើយព្រមទាំងអាចមានសិទ្ធក្នុងការពិភាក្សាកុងត្រាថ្មីជាមួយនឹងក្លឹបផ្សេងដោយមិនមានតម្លៃខ្លួនទៀតផង។

លោក Aulas បាននិយាយបែបនេះថា៖កីឡាករ Lacazette ក៏កំពុងចាប់អារម្មណ៍ក្នុងការវិលត្រឡប់វិញផងដែរពីព្រោះថាគាត់គឺជាផ្នែកមួយរបស់ក្លឹបហើយជាយូរមកហើយពួកយើងតែមានមានទំនាក់ទំនងជាមួយនឹងគ្នាជារឿយៗ៕

Facebook Notice for EU! You need to login to view and post FB Comments!