សល់ចំហាយពី «Squid Game» វគ្គ១ ធ្វើឲ្យតារាស្រី Lee Yo Mi កើន ចំនួន Followers ពី៤មុឺននាក់ ដល់ ៧,១លាននាក់

(ភ្នំពេញ)៖ Lee Yo Mi គឺជាតួអង្គស្រីម្នាក់ដែលទទួលបានការចាប់អារម្មណ៍ក្នុងរឿងដ៏ល្បី Squid Game ដែលប្រជាប្រិយភាពបានកើនឡើងត្រឹមមួយប៉ប្រិចភ្នែកបន្ទាប់ពីមានវត្តមានក្នុងរឿងមួយនេះរួច។

អ្នកគាំទ្រសង្កេតឃើញថា ដំបូងឡើយតារាស្រីរូបនេះមិនសូវមានអ្នកស្គាល់ប៉ុន្មានឡើយដោយសូម្បីចំនួន Followers នៅលើគណនី IG របស់នាងពីមុនមានត្រឹមតែ៤មុឺននាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយសម្តែងរឿង Squid Game រួចមកនាងក៏កើនចំនួន Followers រហូតដល់ ៧.១លាននាក់ឯណោះត្រឹមរយៈពេល ៥ខែ។

បើក្រលេកមើលពីសមត្ថភាពសម្តែងរបស់នាងវិញ តារាស្រីរូបនេះក៏ធ្លាប់សម្តែងជាតួអង្គចិត្តអាក្រក់រហូតធ្វើឱ្យទស្សនិកជនក្រឺតក្នាញ់ ដោយសារទេពកោសល្យសម្តែងរបស់នាងបានចូលតួទៅតាមសាច់រឿងបានល្អផងដែរ៕

Facebook Notice for EU! You need to login to view and post FB Comments!