ម្តងហើយអត់រៀង! នាយចឺម រាំខ្លាំងពេក បាក់ឆាកជាលើកទី២ (មានវីដេអូ)

(ភ្នំពេញ)៖ ពិតណាស់ អ្នកណាមិនស្គាល់តារាប្រុសពហុជំនាញ នាយចឺម ជាពិសេសនោះគឺមិត្តៗយុវវ័យតែម្ដងដែលស្រលាញ់ចូលចិត្ត តារាប្រុសរូបនេះ ដែលមានទេពកោសល្យកំប្លុកកំប្លែង ថែមទាំងជាតារាចម្រៀងដែលអាចច្រៀងបានទាំងបទស្លូនិងញាក់ផងដែរ។

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ មានឃ្លីបវីដេអូមួយកំពុងតែល្បីពេញបណ្ដាញ TikTok តែម្ដង ដោយវីដេអូនោះ គឺជាវីដេអូដែល នាយចឺម បានកំពុងតែច្រៀងខនសឺតនៅឯខេត្តព្រះសីហនុ ជាមួយនឹងបទញាក់កន្រ្តាក់អារម្មណ៍ជាមួយនឹងក្បាច់រាំ ទន្ទ្រាំខ្លាំងៗស្រាប់តែបាក់ឆាកធ្លាក់ចុះក្រោមទាំងអ្នកច្រៀង និងអ្នករាំទាំងអស់គ្នាតែម្ដង។

គួរឲ្យបញ្ជាក់ផងដែរថា ការរាំច្រៀងរហូតដល់បាក់ឆាករបស់ នាយចឺម ដូច្នេះមិនមែនជាលើកទី១នោះទេ កាលកន្លងទៅលោកក៏ធ្លាប់មានប្រវត្តិរាំរហូតដល់បាក់ឆាកបែបនេះម្ដងរួចមកហើយ។ សព្វថ្ងៃនេះ តារាប្រុសរូបនេះកំពុងតែមានទីផ្សារខ្លាំងក្នុងវិស័យសិល្បៈ និងទទួលការងារសឹងតែគ្មានពេលសម្រាក ជាពិសេសនោះគឺ ចេញច្រៀងតាមខនសឺតនៅតាមខេត្តជាហូរហែ លើសពីនេះ លោកក៏មមាញឹកនឹងមុខរបរជំនួញក្នុងដៃជាច្រើនទៀតផង។

@neang998

យប់មិញIdol រាំបាក់ឆាក#ក្រុងព្រះសីហនុ ❤️

♬ original sound – 🦋Nēäng Słōw🥰🌸 – 🦋Nēäng Słōw🥰🌸

Facebook Notice for EU! You need to login to view and post FB Comments!