ចិន និងរុស្ស៊ី ថាសម្ពន្ធភាពរបស់ខ្លួនគ្មានព្រំដែន ទប់ទល់ជាមួយសហរដ្ឋអាមេរិក

(ម៉ូស្គូ)៖ ចិន និងរុស្ស៊ី បានប្រកាសជាសាធារណៈពីភាពជាដៃគូយុទ្ធសាស្ត្រមួយដ៏ស៊ីជម្រៅ ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេហៅថាឥទ្ធិពលដ៏អាក្រក់របស់ សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក។

ការប្រកាសខាងលើធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាឱកាស បើកការប្រកួតព្រឹត្តិការណ៍រដូវរងាទីក្រុងប៉េកាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ចិន និងរុស្ស៊ីក៏បានប្រកាសដែរពីផែនការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះរួមមាន អវកាស, ការប្រែប្រួលអាកាសធាតុ, បញ្ញាសម្បនិម្មិត (AI) ព្រមទាំងការគ្រប់គ្រងអ៉ិនធើណិត ។

ដោយឡែក នៅពេលត្រូវបានសាកសួរពីជំនួបរវាងលោក ស៊ី ជិនពីន និងលោក ពូទីន អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថាលោក ប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏មានទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយចិនដែរ។ តែបានព្រមានថាការបង្កអស្ថិរភាព ឬជម្លោះណាមួយដោយរុស្ស៊ី នៅក្នុង តំបន់អឺរ៉ុប ក៏នឹងបំផ្លាញដល់ផលប្រយោជន៍ចិនផងដែរ៕

ប្រភព៖​​​​​​ Reuters

Facebook Notice for EU! You need to login to view and post FB Comments!