រថយន្តមួយគ្រឿងបុកម៉ូតូ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ភ្លាមៗ និង២នាក់ទៀតរបួសធ្ងន់

បន្ទាយមានជ័យ៖ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ 6 ក្រៅទីប្រជុំជន ត្រង់ចំណុចស្ពានសាលាក្រៅស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។

តាមប្រភព ពីកន្លែងកើតហេតុ.បានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ គេឃើញមាន ម៉ូតូ មួយគ្រឿងម៉ាក honda dream ពាក់ស្លាកលេខ ប.ជ 1I .8051 បើកបរគ្នាបួននាក់ បុរសវ័យចំណាស់ 2 នាក់និងក្មេងពីរនាក់ មកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកស៊ីណា ពាក់ស្លាកលេខ ភ្នំពេញ 2AF.9960 បុកយ៉ាងពេញទំហឹង អូសជាង 60 ម៉ែត្រ បណ្ដាលឱ្យបុរសពីរនាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងក្មេងប្រុស ស្រី ចំនួន 2 នាក់ទៀត.ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីកើតហេតុ ភ្លាមៗនោះ ម្ចាស់រថយន្តបាន បើក ទ្វាររត់គេច..ខ្លួនបាត់ស្រម៉ោល ។

.ពេលកើតហេតុភ្លាមៗ យើងឃើញមាន វត្តមានសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថ ប៉ូលីសចរាចរណ៍ បានចុះអន្តរាគមន៍សម្របសម្រួលវែង ហ្នឹងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ.រង់ចាំការដោះស្រាយ តាមនីតិវិធីនៃច្បាប់.. នៅពេលក្រោយ ។