អ៉ីចឹងបានរាងស្អាតម្ល៉េះ! ភរិយា របស់ David Beckham ហូបតែត្រី និងបន្លែ ជាប្រចាំ រយៈពេល ២៥ឆ្នាំ មកហើយ

(បរទេស)៖ អតីតកីឡាករបាល់ទាត់ល្បីឈ្មោះ David Beckham បានរៀបការជាមួយនឹងអ្នកច្នៃម៉ូតដ៏ល្បីគឺលោកស្រី Victoria តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។ David បានឱ្យដឹងពីភរិយារបស់លោកថា Victoria មានភាពតឹងរុឹងចំពោះរបបអាហាររបស់នាងជាខ្លាំង គ្រប់ពេលគឺនាងញុំាតែត្រី និងបន្លែប៉ុណ្ណោះរយៈពេល២៥ឆ្នាំមកហើយ។

អតីតកីឡាកររូបនេះបានបន្ថែមថា នាងធ្លាប់បំពានរបបអាហារតែម្តងគត់នៅ ពេលទម្ងន់កូនស្រីពៅ Harper ពេលនោះ Victoria បានញុំាអាហារក្នុងចានរបស់លោក ដែលវាជាទិដ្ឋភាពកម្រនឹងបានឃើញបំផុត។

គួរបញ្ជាក់ដែរថា បន្ទាប់ពីរៀបការអស់រយៈពេលជាង២ទសវត្សរ៍មកនេះ David និង Victoria ទទួលបានកូនប្រុសស្រីចំនួន៤នាក់ជាចំណងដៃ ដែលគ្រួសារទទួលបានសុភមង្គលឃាខ្លាំងផងដែរ៕