Muller វ័យ ៣២ឆ្នាំក្លាយជាគោលដៅមួយទៀតរបស់ Newcastle

បរទេស៖ The Bild នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអង់គ្លេសថ្មី Newcastle បានធ្វើការទំនាក់ទំនង
ជាបន្ទាន់មួយទៅកាន់តារាឆ្នើមវ័យចំណាស់របស់ក្លឹប Bayern Munich និងកំពុងរងចាំការសម្រេចចិត្តរបស់
កីឡាករផ្ទាល់នៅឡើយ។

Newcastle បានធ្វើការសុំចរចាជាមួយនឹងភ្នាក់ងារកីឡាករ Thomas Muller ដែលបច្ចុប្បន្នកំពុងលេងឲ្យ
ក្លឹប Bayern Munich ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្ទេរនាពេលខាងមុខនេះ។

កីឡាករវ័យ៣២ឆ្នាំរូបនេះមានកុងត្រាដែលមានសុពលភាពនៅទឹកដី Allianz រហូតដល់ឆ្នាំ២០២៣ប៉ុន្តែគេជឿជាក់ថាការដោះដូរនេះហាក់ដូចជាមិនអាចទៅរួចឡើយពីព្រោះថា Muller នៅតែបន្តចង់លេងនៅក្លឹបលំដាប់កំពូលរបស់អឺរ៉ុបនៅឡើយ៕