គូស្នេហ៍ នាយ ចឺម ស្រាប់តែបង្ហោះសារប្លែក ទំនងមានរឿងរកាំរកូស

(ភ្នំពេញ)៖ ទស្សនិកជនប្រាកដជាបានជ្រាបហើយថា តារាកំប្លែង និងជាតារាចម្រៀងល្បីមួយរូបក្នុងប្រទេសកម្ពុជាយើង គឺ នាយចឺម ត្រូវបានគេដឹងថា មានទំនាក់ទំនងស្នេហាជាមួយតារាស្រីសាច់សខ្ចីម្នាក់ ឈ្មោះ សេង សុខឃីម ដែលជាអ្នកមេម៉ាយមានកូនមួយ។ ហើយថ្មីៗនេះនេះអ្នកទាំងបាន បានភ្ជាប់និស្ស័យទិញវីឡាប្រណិតមួយជាមួយគ្នា តែយ៉ាងណា នៅពេលនះ ស្រាប់តែធ្វើឲ្យមហាជនអ្នកតាមដាន ភ្ញាក់ផ្អើលជាថ្មី ពេលតារាស្រី សេង សុខឃីម បញ្ចេញសំណេរប្លែកៗ ទំនងជាមានរឿងរកាំរកូសនឹងគ្នា។

ជាក់ស្ដែងម្សិលមិញនេះ អ្នកនាង សេង សុខឃីម បានសរសេររៀបរាប់ថា «ការណ៍ដែលខ្ញុំ ដកអ្នកណាចេញពីចិត្ត មកពីខ្ញុំព្យាយាមអស់លទ្ធភាពហើយ ។ ខ្ញុំមិនដែលសោកស្ដាយនូវការសំរេចចិត្តរបស់ខ្លួនឯងទេ មិនមែនខ្ញុំមិនចេះឈឺចាប់ តែខ្ញុំជ្រើសរើស មិនឲ្យពិបាកចិត្តរាំរៃរាល់ថ្ងៃ ចំពោះអ្វីដែលមិនសមបំណងខ្ញុំ លើលោកនេះគ្មានអ្វីសមតាមបំណងទាំងអស់ទេ» ។

មិនបង្អង់យូរ តារាស្រីរូបនេះ ស្រាប់តែបន្ថែមថា «ពួកយើងធ្វើជាមិត្តនឹងគ្នាល្អស្រាប់ហើយហ្ន៎…មិនចាំបាច់បែកគ្នានាំឲ្យមានភាពឈឺចាប់នោះទេ។ «ខ្ញុំមិនចេះធ្វើអ្វីតែម្ខាងឲ្យខ្លួនឯងកាន់តែពិបាកនោះទេ ។ ព្រោះចិត្ត និងបេះដូងរបស់ខ្ញុំ គឺត្រូវឲ្យអ្នកដែលដូចគ្នានឹងខ្ញុំ នរណាផ្លាស់ប្ដូរ ខ្ញុំក៏ផ្លាស់ប្ដូរ នរណាស្មោះត្រង់ខ្ញុំក៏ស្មោះត្រង់ នរណាកាត់បន្ថយភាពល្អៗ ខ្ញុំកាត់បន្ថយដូចគ្នា តែបើអ្នកកាន់តែស្រលាញ់ខ្ញុំ កាន់តែស្មោះត្រង់នឹងខ្ញុំមិនថានៅមុខ រឺក្រោយខ្នង ខ្ញុំក៏តបស្នងនូវអ្វីគ្រប់បែប យ៉ាងឲ្យអស់ពីបេះដូង ហើយបរិសុទ្ធបំផុតចំពោះទំនាក់ទំនងមួយនោះ»។

ការលើកឡើងរបស់សង្សារ នាយចឺម តាមរយៈសារថ្មីមួយនេះ ហាក់កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការចង់ដឹងការពិតកាន់តែខ្លាំងពីទំនាក់ទំនងស្នេហ៍របស់ពួកគេទាំងពីរ ។ បើទោះជាយ៉ាងណាពាក់ព័ន្ធនឹងមន្ទិលនៃសំណេរប្លែកៗរបស់អ្នកនាង សេង សុខឃីម ខាងលើនេះ នៅមិនទាន់មាន ប្រត្តិកម្មណាមួយពីភាគីខាងប្រុស គឺតារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ ដេ លោក សុខ មេសា ហៅនាយចឺម ឡើយ។ មានការកត់សម្គាល់ឃើញថា នេះមិនមែនជារឿងថ្មីទេសម្រាប់តារាស្រីរូបនេះ កន្លងមកក៏ធ្លាប់បញ្ចេញសារអន់ចិត្តចំពោះគូស្នេហ៍ជារឿយៗផងដែរ ក្រោយមកក៏បង្ហាញភាពផ្អែមល្ហែមវិញ។

Facebook Notice for EU! You need to login to view and post FB Comments!