ត្រៀមៗអ្នកគាំទ្រ! ឱក សុគន្ធកញ្ញា គ្រោងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល នៅថ្ងៃទិវា នៃក្ដីស្រឡាញ់

(ភ្នំពេញ)៖ តារាចម្រៀងស្រីកូនមួយអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពមួយន្លឹក ដោយនាងបានស្លៀកពាក់រ៉ូបពណ៌ស ដែលជារ៉ូបមង្គលការរបស់នាងផ្ទាល់ ដើម្បីរំលឹកអនុស្សាវរីយ៍ នៅក្នុងបទចម្រៀងថ្មី ដើ្បម្បីបង្ហាញពីក្តីស្រឡាញ់ ទៅកាន់មនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួន ។

ឱក សុគន្ធកញ្ញា ក៏បានប្រាប់ឲ្យតារាញូស៍ ដឹងតារយៈសំណេរដែលបង្ហោះនៅលើហ្វេសប៊ុកថា “រំលឹកអនុស្សាវរីយ៍ ជាមួយឈុតរ៉ូបមង្គលការរបស់នាងខ្ញុំផ្ទាល់ នៅក្នុងបទចម្រៀង បង្ហាញពីក្តីស្រឡាញ់ ទៅកាន់មនុស្សជាទីស្រឡាញ់ ក្រុមគ្រួសារ មិត្តភក្រ័ បងប្អូន ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ ព្រួយបារម្ភពីគ្នា ផ្តល់ភាពសំខាន់រវាងគ្នានឹងគ្នា”។

គូបញ្ជាក់ដែរថា ក្រោយសម្រាលកូន និងវិបត្តិកូវីដ១៩ កន្លងមក ធ្វើឲ្យតារាចម្រៀងស្រីជួរមុខរូបនេះ ហាក់មានសភាពស្ងប់ស្ងាត់ពីការងារសិល្បៈ។ ទើបតែមួយរយៈចុងក្រោយនេះ ប្អូនថ្លៃម្ចាស់ផលិតកម្មហង្សមាសរូបនេះចាប់ផ្ដើមមានសកម្មភាពសិល្បៈឡើងវិញរួមទាំងការចេញបទចម្រៀងថ្មីជាដើម៕

Facebook Notice for EU! You need to login to view and post FB Comments!