គ្រូបង្វឹក ២រូបនេះ ! នៅតែជាគោលដៅអទិភាពរបស់បិសាចក្រហម Man UTD

បរទេស៖ ក្លឹបបិសាចក្រហម Man UTD នៅតែបន្តធ្វើការយ៉ាងមមាញឹកក្នុងការស្វែងរកគ្រូបង្វឹកថ្មីដើម្បីមកជំនួសតំណែងរបស់លោក Ole Solskjare ដែលក្នុងនោះបុគ្គលគោលដៅជាយូរមកហើយរបស់ក្លឹបនៅតែជាលោក Pochettino និងលោក Erik ten Hag ដដែល។

ក្នុងពេលនេះលោក Ralf Rangnick ទោះបីជាមានឈ្មោះជាគ្រូបង្វឹកបណ្តោះអាសន្នមែនប៉ុន្តែលោកនឹងបញ្ចប់កុងត្រានៅត្រឹមចុងរដូវកាលនេះហើយដែលមានន័យថាក្លឹបចាំបាច់ត្រូវតែស្វែងរកឲ្យបានបេក្ខភាពថ្មីដើម្បីជំនួសតំណែងនេះ។

គួរឲ្យដឹងដែរថាបច្ចុប្បន្នលោក Pochettino កំពុងធ្វើការបង្វឹកក្លឹប PSG នៅឡើយខណៈដែលគោលដៅមួយទៀតរបស់ក្លឹបគឺលោក Erik Ten Hag ក៏កំពុងបំពេញការងារបានយ៉ាងល្អជាមួយនឹងក្លឹបហូឡង់ Ajax នៅឡើយផងដែរ៕

Facebook Notice for EU! You need to login to view and post FB Comments!