រុស្ស៊ី ធ្វើសមយុទ្ធយោធានៅបេឡារុស ខណៈលោកខាងលិចព្រមានពី «ពេលវេលាដ៏គ្រោះថ្នាក់»

(ព្រុចសែល)៖ ចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានព្រមានថាបច្ចុប្បន្នគឺជាពេលវេលាមួយដ៏គ្រោះថ្នាក់ ខណៈរុស្ស៊ីធ្វើសមយុទ្ធយោធានៅក្នុង ប្រទេសបេឡារុស និងសមុទ្រខ្មៅ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយអគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg, នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថារុស្ស៊ីប្រហែលជាមិនទាន់ធ្វើការសម្រេចចិត្តថាត្រូវបើកការវាយប្រហារលើអ៊ុយក្រែន ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែ គ្រោះមហន្តរាយអាចនឹង កើតឡើងគ្រប់ពេលវេលា។

លោកបន្ថែមទៀតថា «នេះជាអាចជាពេលវេលាដ៏គ្រោះថ្នាក់ ហើយខ្ញុំអាចនិយាយបានថានៅប៉ុន្មានថ្ងៃខាងមុខ អឺរ៉ុបអាចនឹងប្រឈមមុខនឹងវិបត្តិសន្តិសុខដ៏ធំមិនធ្លាប់មានពីមុនមក ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ»។

អ៊ុយក្រែន ក៏កំពុងធ្វើសមយុទ្ធយោធាផងដែរ ហើយសហរដ្ឋអាមេរិកបានជំរុញពលរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែ ន ចាកចេញពីប្រទេសនេះជាបន្ទាន់តាមដែល អាចធ្វើទៅបាន បន្ទាប់ពីសេតវិមានព្រមានថារុស្ស៊ីអាចនឹងឈ្លានពានអ៊ុយក្រែននៅពាក់កណ្ដាលខែកុម្ភៈនេះ បើទោះជារុស្ស៊ីបដិសេធក៏ដោយ៕

ប្រភព៖  Reuters

Facebook Notice for EU! You need to login to view and post FB Comments!