សមត្ថកិច្ចជំនាញ បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៤នាក់ រឹបអូសគ្រឿងញៀនជិត ៦៥ គីឡូក្រាម និងអាវុធ ៣ដើម

សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ចាប់ខ្លួនជនសង្ស័យ ៤នាក់(ខ្មែរ១ ថៃ៣) រឹបអូសគ្រឿងញៀន ជិត ៦៥ គីឡូក្រាម និងអាវុធ ៣ដើម។

កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២​ នៅវេលាម៉ោង១៣:១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន​ (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា.លោក វរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងងលោក វរ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ ក១១ .មានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំង​មានការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើប អង្កេតស្រាវជ្រាវ បង្រ្កាប ២គោលដៅផ្សេងគ្នា បន្តបន្ទាប់ :

គោលដៅទី១:
នៅចំណុច ស្ថានីយ៍ប្រេងឥន្ទន:តេឡា ផ្លូវបេតុង ស្ថិតក្នុង ភូមិជម្ពូវន្ត័
សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់បានជន
សង្ស័យ ០១នាក់ឈ្មោះ ទិន ទី.រថយន្ត១គ្រឿង និងសារធាតុញៀនប្រ
មាណជាង៦០គីឡូ ។

គោលដៅទី២:
នៅវេលាម៉ោង១៤:៣០នាទី ថ្ងែ ខែ ឆ្នាំដដែល បានទៅឃាត់រថយន្ត០២
គ្រឿង.ជនសង្ស័យ០៣នាក់ និង អាវុធ០៣ដើម( វែង១ដើម ខ្លី២ដើម ) នៅចំណុច បូរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

☆លទ្ធផលសរុប:
ក-ឃាត់ខ្លួនជនសង្ស័យ០៤នាក់:

១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ(មានដីកាចាប់
ខ្លួន)មានគ្រឿងញៀនជាង៦០គីឡូ ដែលចាប់បាន។

២-ឈ្មោះ ដាវ ឌីឌឹន(DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជន
ជាតិ ថៃ។

៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ថៃ។

៤-ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិ ថៃ

ខ-វត្ថុតាងចាប់យកបាន:
-មេតំហ្វេតាមីន(ICE)ទម្ងន់​សុទ្ធ ៤២គីឡូនិង៧៥៩.៨៤ក្រាម​។

-ហេរ៉ូអុិន(HEROIN)ទម្ងន់​សុទ្ធ ២១គីឡូ និង១២០ក្រាម​។

សរុប សារធាតុញៀនប្រមាណ ៦៣គីឡូ និង៨៧៩.៨៤ក្រាម។

-អាវុធAK ១ដើមនិងអាវុធខ្លី២ដើម

– រថយន្ត ៣គ្រឿង

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី តាមនីតិវិធី ៕

Facebook Notice for EU! You need to login to view and post FB Comments!