ស្អាតខ្លាំងណាស់! ស្រីនា តែងខ្លួនបែបនេះ ធ្វើឲ្យហ្វេនៗមើលសឹងមិនស្គាល់

0
56

(ភ្នំពេញ)៖ដូចដែរដឹងស្រាប់ហើយថា Influencer នារីដែលកំពុងតែ ទទួលការគាំទ្រខ្លាំងពី សំណាក់មហាជន មិនថា ក្មេងឬចាស់ សុទ្ធតែស្រលាញ់និងចូលចិត្ត លក្ខណៈសម្បត្តិព្រមទាំងចរឹករបស់រូបនាងនោះគឺ កញ្ញា ជា ស្រីនា ដែលត្រូវគេស្គាល់ច្បាស់ជា កូនស្រីច្បងរបស់ម្ចាស់ហាង ប្រណីតនារី។

យ៉ាងណាមិញ ក្រោយសម្រេចចិត្តសម្រកទម្ងន់រួចមក ស្រីនា ត្រូវបានហ្វេនៗ កោតសរសើរសម្រស់កាន់តែស្រស់ស្អាតឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ មិនតែប៉ុណ្ណោះ ថ្មីៗនេះ ស្រីនា ប្តូរស្ទាយ៍តុបតែងខ្លួន មិនថាស្លៀកពាក់បែបណាក៏ ស្រីនា កាន់តែរំលេចសម្រស់កាន់តែញាក់។

ជាក់ស្ដែង ដូចដែលស្រីនា បង្ហាញខ្លួន ស្លៀកក្នុងឈុតប្រពៃណី ហូលផាមួងពណ៌ទឹកប៊ិចនេះ គឺរឹតតែសមសួនស្អាតបែបសុភាពនារី ជាពិសេសនោះគឺ បង្ហាញរាងដ៏តូចច្រលឹងស្លីមស្វែលខ្លាំងតែម្ដង មើលហើយគឺលង់ដកចិត្តតែម្ដង៕