Boca Juniors ក្លាយជាគោលដៅបន្ទាប់របស់ Cavani

បរទេស៖ កីឡាករខ្សែប្រយុទ្ធវ័យចំណាស់ Edinson Cavani ត្រូវបានកាសែត Todofichajes បានចុះផ្សាយថាគឺត្រៀមខ្លួនរួចទៅហើយដើម្បីធ្វើការចុះកុងត្រាជាមួយនឹងក្លឹបនៅអាហ្សង់ទីន Boca Juniors នៅពេលដែលកុងត្រាចាស់របស់គាត់ផុតកំណត់នៅចុងរដូវកាលនេះ។

កីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាលរូបនេះធ្លាប់បានបង្ហាញពីបំណងចង់ផ្ទេរទៅលេងជាមួយនឹងក្លឹបនេះយ៉ាងខ្លាំងនិងដើម្បីអាចរស់នៅក្បែរទៅនឹងគ្រួសាររបស់ខ្លួនដែលស្ថិតនៅក្នុងប្រទេសអាមេរិកខាងត្បូងនេះនិងបន្ទាប់ពីបានចំណាយពេលវេលារស់នៅអឺរ៉ុបអស់រយៈពេលជាងមួយទសវត្សមកហើយនោះ។

Cavani ធ្លាប់ត្រូវបានលេចឬដំណឹងអំពីការចាកចេញពី Man UTD ជាច្រើនដងមកហើយកាលពីឆ្នាំទៅប៉ូន្តែបែរជាសម្រេចចិត្តក្នុងការបន្តកុងត្រាម្តងហើយម្តងទៀតជាមួយនឹងក្លឹប៕

Facebook Notice for EU! You need to login to view and post FB Comments!