Xavi ត្រៀមខ្លួនគ្រប់ពេលដើម្បីចុះហត្ថលេខាដោយសង្ឃឹមថា Dembele ព្រមចុះកុងត្រាថ្មី

បរទេស៖ កីឡាករខ្សែប្រយុទ្ធស្លាបជនជាតិបារាំង Ousmane Dembele នៅតែបន្តរងព័ត៌មានអំពីការចាកចេញពីក្លឹប Barcelona ដោយមិនមានតម្លៃខ្លួនឡើយនៅចុងរដូវកាលនេះប៉ុន្តែជឿជាក់ថានៅតែមានការព្យាយាមយ៉ាងខ្លាំងក្លាពីសំណាក់ក្លឹបនិងអ្នកតំណាងកីឡាករនៅសប្តាហ៍នេះ។

គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi បានថ្លែងថាលោកនឹងចុះហត្ថលេខាភ្លាមប្រសិនបើកុងត្រាថ្មីរបស់
កីឡាករ Dembele រូបនេះនឹងរួចរាល់ហើយជឿជាក់ថាគាត់នឹងក្លាយទៅជាកីឡាករខ្សែប្រយុទ្ធស្លាបបំផុតកម្រិតពិភពលោកជាមិនខាន។

លោក Xavi បានបញ្ជាក់បែបនេះថា៖ខ្ញុំសង្ឃឹមថាគាត់នឹងអាចបន្តរស់នៅជាមួយយើងជាច្រើនឆ្នាំទៀត។ដូចដែលខ្ញុំធ្លាប់បាននិយាយហើយគាត់អាចក្លាយជាកីឡាករកម្រិតពិភពលោក៕