មិនទាន់បានឃើញពន្លឺស្រួលបួលផង កូនភ្លោះប្រុសម្នាក់ របស់ Ronaldo បែរជា…

(បរទេស)៖ ថ្មីៗនេះ កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានប្រកាសដំណឹងដ៏ក្រៀមក្រំរបស់ខ្លួន រួមទាំងមិត្តស្រី នាង Georgina Rodriguez ដែលអ្នកទាំងពីរ បានបា.ត់.ប.ង់កូនភ្លោះម្នាក់ ដែលទើបនឹងកើតនៅលើទំព័រផ្ទាល់ខ្លួន។

ក្នុងនោះដែរ លោក Cristiano Ronaldo បានបង្ហោះសារមួយ នៅថ្ងៃទី ១៨ ខែមេសាកន្លងទៅនេះ ដោយបានលើកឡើងថា «វាជាសេចក្តីសោកស្ដាយជាខ្លាំង ដែលពួកយើងប្រកាសថា កូនប្រុសរបស់យើងបានទទួលម.រ.ណ.ភាព នេះជាទុ.ក្ខដ៏ក្រៀមក្រំបំផុតសម្រាប់ឪពុកម្តាយគ្រប់រូប។ កូនស្រីដែលទើបនឹងកើតរបស់យើង បានផ្តល់កម្លាំងចិត្ត ក្តីសង្ឃឹម និងសេចក្តីរីករាយដល់យើង។ យើងសូមថ្លែងអំណរគុណចំពោះគ្រូពេទ្យ និងគិលានុបដ្ឋាយិកាដែលបាន ការគាំទ្រ និងការថែទាំដោយជំនាញរបស់ពួកគេ។ គ្រួសាររបស់យើងកំពុងទទួលការបាត់បង់ សូមអនុញ្ញាតឱ្យមានឯកជនភាពក្នុងអំឡុងពេលដ៏លំបាកនេះផង»។

យ៉ាងណាមិញ ចំពោះដំណឹងដ៏សោកស្ដាយនេះ មិត្តៗ ព្រមទាំងអ្នកគាំទ្រទាំងឡាយ បានផ្ញើនូវការលើកទឹក និងចូលរួមរំលែកទុក្ខដល់រូបលោក ក៏ដូចជាក្រុមគ្រួសារទាំងមូល ដែលបានបា.ត់ប.ង់សមាជិកថ្មីម្នាក់ ផងដែរ៕

ប្រភព៖ Ngoisao.net