យប់មិញ! អាយដល ចាន់ វឌ្ឍនាកា បញ្ចេញគូស្នេហ៍ភ្លែត បង្អួតក្តីសុខ

(ភ្នំពេញ)៖ក្រៅពីអាជីពជាកីឡាករបាល់ទាត់ដ៏មានសមត្ថភាពមួយរូប លោក ចាន់ វឌ្ឍនាកា ថែមទាំងត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ រាល់សកម្មភាពប្រចាំថ្ងៃរបស់លោក ជាពិសេស រឿងរ៉ាវឯកជនក្នុងទំនាក់ទំនងស្នេហា ដែលហ្វេនៗកំពុងតែទន្ទឹងរង់ចាំ។

ដោយឡែក ថ្មីៗនេះ កីឡាករបាល់ទាត់រូបនេះ ស្រាប់តែបង្ហាញនូវភាពភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គម ដោយបង្ហោះរូបភាពជាមួយនឹងគូស្នេហ៍របស់ខ្លួន បើទោះបីជា ក្នុងនោះមិនបានបង្ហាញមុខនារីដែលជាគូស្នេហ៍ច្បាស់ៗក៏ដោយ។ ម៉្យាងវិញទៀត តាមរយៈនេះ លោក ចាន់ វឌ្ឍនាកា បានបង្ហោះសារយ៉ាងខ្លីថា៖ Hope forever with you good night (សង្ឃឹមនៅជាមួយអ្នករហូតទៅ រាត្រីសួស្ដី)។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ហ្វេនៗជាច្រើន ក៏បានចូលរួមអបអរចំពោះលោក ជាមួយនឹងទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត ផងដែរ៕