បើបណ្តោយខ្លួនឲ្យរស់ក្នុងសភាពឯការ ប្រយ័ត្នប៉ះពាល់ដល់សុខភាព

សុខភាព៖ ជាការពិតការរស់នៅឃ្លាតឆ្ងាយពីសង្គមបានជះឥទ្ធិពលអាក្រក់យ៉ាងច្រើនមកដល់សុខភាពប្រចាំថ្ងៃដូចជា៖

១៖ ធ្វើឲ្យប៉ះពាល់ដល់ការគេង និងសម្ពាធឈាមកើ់នឡើង៖ ហេតុអ្វីបានជាយើងលើកឡើងដូច្នេះ ពីព្រោះនៅពេលដែលយើងខ្វះដៃគូ មិត្តភក្តិ ឬបងប្អូនជជែកគ្នាលេង អារម្មណ៍របស់យើងប្រាកដជាមិនល្អ ធុញថប់ គិតច្រើន ជាហេតុធ្វើឲ្យយើងគេងមិនលក់ ហើយមានបញ្ហាខាងសម្ពាធឈាម។

២៖ ធ្វើឲ្យកើនឡើង cortisol (អរម៉ូនស្រេ្តស)៖ បន្តិចម្តងៗ វាធ្វើឲ្យយើងកើតជំងឺស្ត្រេស ជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងកាន់តែខ្លាំង

៣៖ ធ្វើឲ្យប៉ះពាល់ប្រព័ន្ធភាពសុំារបស់អ្នក និងពិបាកចុះសម្រុងជាមួយនឹងសង្គមខាងក្រៅ៖ ម្យ៉ាងវិញទៀត វាធ្វើឲ្យយើងកាន់តែខ្សោយ មិនហ៊ាននិយាយស្តី និង មានអារម្មណ៍ខ្លាចៗគេនៅពេលយើងទៅចូលរួមក្នុងចំណោមមនុស្សច្រើន។

៤៖ ត្រូវប្រឈមនឹងជំងឺបាក់ទឹកចិត្ត និងការធ្វើអត្តឃាត៖ កាន់តែធ្ងន់ធ្ងរទៀតនោះ វាធ្វើឲ្យយើងមានអារម្មណ៍ថា ជីវិតរបស់យើងលែងមានតម្លៃ និងសំខាន់ទៀតហើយ ហើយដំណោះស្រាយចុងក្រោយគឺការគេចចេញពីមនុស្ស ឬសម្លាប់ខ្លួនជាដើម។