តារាចិត្តបុណ្យ! គង់ ចាន់ស្រីមុំ ឲ្យផ្ទះមួយខ្នងទៅ ផេនខេត ស្នាក់នៅបណ្តោះអាសន្ន​ (មានវីដេអូ)

(ភ្នំពេញ)៖ ដូចដែរដឹងស្រាប់ហើយថា ពេលនេះ ជីវិតក្រោយឆាកសម្តែងរបស់ តារាស្រី ផេនខេត ស្ទើរតែធ្លាក់ដល់ចំណុចសូន្យទៅហើយ ខណៈ ពេលនេះ សូម្បីតែបន្ទប់ជួលក៏ត្រូវម្ចាស់ផ្ទះ ឈប់ឲ្យជួលទៀត ព្រោះគ្មានប្រាក់ដើម្បីបង់ជាប្រចាំខែ។

យ៉ាងណាមិញ រកបន្ទប់ស្នាក់នៅរយៈពេល ២ ទៅ៣ ថ្ងៃទៅហើយ សូម្បីនៅច្រកណា ក៏រកមិនបានដែរ តែជាសំណាងល្អអ្វី ក្រោយតារាស្រី គង់ ចាន់ស្រីមុំ ជាបុគ្គលតែងនៅក្រោយចាំជួយ ផេនខេត គ្រប់ពេលនោះ ទើបនឹងមកពីថៃ មិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ រូបនាងអាចជួយស្រង់ជីវិត ផេនខេត សាជាថ្មី។
ជាក់ស្តែង ក្នុងការLiveកាលពីយប់មិញនេះ តារាស្រី គង់ ចាន់ស្រីមុំ បាន Surprise ដោយផ្តល់ដំណឹងល្អដល់រូបនាង ដោយស្វាមីនិងខ្លួនបានយល់ព្រមឲ្យផ្ទះមួយខ្នង ទៅឲ្យរូបនាង ស្នាក់នៅបណ្តោះអាសន្ន។

គួរបញ្ជាក់ផងដែរថា កាលពីមុនទៅរស់នៅបន្ទប់ជួលនោះ តារាស្រី ផេនខេត បានរស់នៅក្នុងផ្ទះមួយល្វែងរបស់ អ្នកនាង គង់ ចាន់ស្រីមុំ តែក្រោយមក ដោយសារមានអ្នកទិញផ្ទះទាំងប៉ុន្មានល្វែងជាប់គ្នានោះ ទើបធ្វើឲ្យតារាស្រី ផេនខេត ត្រូវស្វែងរកកន្លែងស្នាក់នៅថ្មី៕