ពូចក់ ហ៊ានស្បថ ឈប់ខូចមានស្រី មុខមហាជនរាប់ម៉ឺននាក់ ក្រោយត្រូវគ្នាវិញជាមួយសោ (មានវីដេអូ)

(ភ្នំពេញ)៖ ជាការពិតណាស់ ក្រោយពីមានការរកាំរកុសឈានដល់ថ្នាក់ប្រកាសលែងលះគ្នាលើបណ្ដាញសង្គម រវាង អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ Admin ជីងចក់ និងភរិយាអ្នកនាង ទ្រីញ ផល្លា កាលពីថ្មីៗនេះ ស្រាប់តែ លេចលឺដំណឹងថាអ្នកទាំងពីរបានចរចាសម្របសម្រួលគ្នាវិញហើយ។

ជាមួយគ្នានេះ កាលពីយប់មិញ Admin ជីងចក់ ក៏បានធ្វើការឡាយផ្ទាល់នៅលើបណ្ដាញសង្គមរៀបរាប់ថាខ្លួនពិតជានៅស្រលាញ់ និងនឹកភរិយាជានិច្ចថែមទាំងចង់ត្រូវរូវគ្នាវិញផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ថា លោកបានធ្វើការសម្របសម្រួលជាមួយភរិយាដោយសន្តិភាពឈ្នះៗ លើកយកហេតុផលមកនិយាយគ្នាតាមសម្រួលទៀតផង។

លើសពីនេះទៅទៀត ដើម្បីធ្វើឲ្យភរិយាស្ងប់ចិត្តក៏ដូចជាដូចជាដើម្បីបានផ្សះផ្សាគ្នាវិញ ពូចក់ ថែមទាំងបានសន្យា ស្បថសច្ចាក្នុងនាមជាកូនប្រុសនៅមុខមហាជនរាប់ពាន់នាក់ ថាខ្លួន នឹងឈប់ឲ្យមានលើកទីពីរទៀតហើយរឿងធ្វើឲ្យភរិយាខូចចិត្តមានស្រី ឬទង្វើឆ្គាំឆ្គងផ្សេងៗនោះ៕