អត្ថប្រយោជន៍ផ្សេងទៀតនៃទឹកការ៉ុត

0
43

ហេតុផលសម្រាប់ការផឹកទឹកការ៉ុត មិនមែនមានគុណសម្បត្តិចំពោះសុខភាពភ្នែកប៉ុណ្ណោះទេ។ យោងតាមលោក Greatist, សារធាតុប្រឆាំងអុកស៊ីតកម្មដូចគ្នាដែលការពារភ្នែករបស់អ្នក ក៏អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកប្រភេទមួយចំនួនផងដែរ។

ការទទួលទានបន្លែ (និងផឹកទឹកបន្លែ) អាចកាត់បន្ថយលទ្ធភាពនៃការកើតជំងឺមាត់ បំពង់អាហារ សួត ក្រពះ និងមហារីកផ្សេងៗទៀត។ ទឹកផ្លែឈើនេះគឺជាជម្រើសដ៏ល្អមួយ សម្រាប់ពិសាអំឡុងពេលមានផ្ទៃពោះផងដែរ ព្រោះកាល់ស្យូម ហ្វូឡាត ម៉ាញ៉េស្យូម ប៉ូតាស្យូម និងវីតាមីន A សុទ្ធតែជួយឱ្យទារក ដែលកំពុងលូតលាស់រឹងមាំ។ វីតាមីន C ក៏ជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងប៉ូតាស្យូមជួយរក្សាសុខភាពបេះដូងបានល្អ។

ទឹកការ៉ុតអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺភ្លេចភ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ វាក៏សំខាន់ផងដែរក្នុងការកត់សម្គាល់ថា ទឹកការ៉ុតមានជាតិសរសៃតិចតួច ហើយនឹងមិនធ្វើឱ្យអ្នកឆ្អែតបានយូរនោះទេ។ ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ទាំងអស់ពីការ៉ុត អ្នកនឹងចង់ញ៉ាំបន្លែតែម្តង នៅពេលណាដែលអ្នកអាចធ្វើបាន៕

Healthy drink, fresh carrot juice