ដោយសាភ្លើងប្រច័ណ្ឌ! បុរសម្នាក់សម្រេចចិត្តសម្លាប់គូរស្នេហ៍រួចដេកក្បែរសពរហូតស្អុយ

0
43

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងសៀមរាប កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២ បានចុះធ្វើការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណី ឃាត.កម្ម ដោយយកខ្សែវាំងននរឹតក ស.ម្លាប់នារីជាសង្សារ រួចបុរសរូបនេះមិនបានចេញទៅណាទេ គឺនៅដេកលើគ្រែក្បែរសាកសព រហូតមានក្លិនស្អុយ ប្រព្រឹត្តនៅក្នុងបន្ទប់ជួល ក្រោយសាលាបឋមសិក្សាបន្ទាយចាស់ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារខ្នាតតូច មានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។

ចំណែកឯនារីរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ អ៊ុត សក់ នៅក្នុងផ្សារលើធំថ្មី មានស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ។

បច្ចុប្បន្ន, សាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារនារីរង ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ដើម្បីរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕