You are currently viewing ស្រកអស់៦គីឡូ Fan Bingbing ស្អាតប្លែកជាងរាល់ដង

ស្រកអស់៦គីឡូ Fan Bingbing ស្អាតប្លែកជាងរាល់ដង

(ចិន)៖ កាលពីថ្មី ៗនេះ តារាសម្តែងស្រី Fan Bingbing បានធ្វើឲ្យមហាជនភាគ ច្រើន បានលើកឡើងធ្វើជា ប្រធាន ទៅនឹងតារា ស្រីរូបនេះ មាន សម្រស់ ស្អាត ជាង មុន ដោយសារ តែ ស្រក ទម្ងន់ ក្រោយពីគេបានរិះគន់ កាលពីមុន នោះ ដោយ សារ រាង មូល របស់ នាង ។

ជាក់ស្តែងនៅក្នុងវីដេអូដែលបង្ហោះលើ Xiaohongshu និងរូបថតថ្មី ៗ ជាច្រើននៅលើ Weibo គេបានសង្កេតឃើញថា Fan Bingbing ស្លៀករ៉ូបពណ៌ទឹកក្រូច បង្ហាញខ្នងទទេ និងដៃដ៏ស្ដើងរបស់នាង មើលទៅពិតជាស្ងាតខ្លាំង បើប្រៀបធៀបកាលនាង មិនទាន់ស្រកគីឡូ។

គួររំលឹកផងដែរថា តារា សម្ដែង រូប នេះ បាន និយាយថា ក្នុង រយៈ ពេល ៧ ថ្ងៃ នាង ស្រក បាន ៦ គីឡូក្រាម ដោយសារ របប អាហារ បែប វិទ្យាសាស្ត្រ ក្នុងការកាត់ បន្ថយ ជាតិ ខ្លាញ់ ដែលបានផឹកទឹកខ្មេះប៉ោម មួយកែវនៅពេលព្រឹក ដោយលាយទឹក មានជាតិdetox លាយជាមួយក្រូចឆ្មា ឬផ្លែល្ហុងចូលទៅក្នុងអាហាររបស់នាង ដែលវិធីសាស្រ្តនេះ ពិតជាបានផលមែន ត្រឹមតែប៉ុន្មានថ្ងៃ រូបនាងស្រកបានគីឡូច្រើនគួរសមដូច្នេះដែរ៕