You are currently viewing កងទ័ពរុស្ស៉ី ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន, នេះបើតាមនាយក CIA អាមេរិក

កងទ័ពរុស្ស៉ី ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន, នេះបើតាមនាយក CIA អាមេរិក

(ខូឡូរ៉ាដូ)៖ សហរដ្ឋអាមេរិកបានវាយតម្លៃថាកងទ័ពរុស្ស៉ីប្រហែល ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន គិតមកទល់នឹងពេលនេះ ខណៈ៤៥,០០០នាក់ បានរងរបួស ហើយខាងអ៊ុយក្រែនក៏មានអ្នកស្លាប់ និងរបួសមិនតិចនោះដែរ។

លោក វីលៀម បឺន (William Burns) ធ្វើការកត់សម្គាល់ខាងលើនៅវេទិកាសន្តិសុខមួយរៀបចំឡើងដោយវិទ្យាស្ថានអាស់ប៉ែន (Aspen) ក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) កាលពីថ្ងៃពុធសប្ដាហ៍នេះ។

រុស្ស៉ីមិនបានបង្ហើបពីចំនួនកងទ័ពរបស់ខ្លួនដែលបានស្លាប់ ឬរងរបួសនោះទេ ចាប់តាំងពីថ្ងៃទី២៥ ខែមីនាមកជាទីដែលទីក្រុងមូស្គូបានអះអាងថាកងទ័ពរបស់ ខ្លួន ១,៣៥១នាក់ត្រូវបានសម្លាប់ ហើយរដ្ឋាភិបាលអ៊ុយក្រែនក៏បញ្ជាក់កាលពីខែមិថុនាដែរថាកងទ័ពរបស់ខ្លួនប្រហែលចន្លោះពី១០០ ទៅ២០០នាក់ បានពលីជីវិតក្នុងពេល មួយថ្ងៃ៕

AFP