You are currently viewing ប្រមុខការទូតចិន៖ តំបន់សមុទ្រចិនខាងត្បូង មិនមែនជាសង្វៀនប្រយុទ្ធរបស់ពួកមហាអំណាច ឡើយ

ប្រមុខការទូតចិន៖ តំបន់សមុទ្រចិនខាងត្បូង មិនមែនជាសង្វៀនប្រយុទ្ធរបស់ពួកមហាអំណាច ឡើយ

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះ បាននិយាយថាតំបន់សមុទ្រចិនខាងត្បូងមិនមែនជា «សួនសត្វ» សម្រាប់ប្រទេសនៅក្រៅតំបន់មួយចំនួន ឬក៏ជា «ទីលានប្រយុទ្ធ» ឱ្យពួកមហាអំណាចប្រជែងគ្នានោះទេ។

លោក វ៉ាង យី ធ្វើការកត់សម្គាល់បែបនេះ នាឱកាសបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីរំឮកដល់ខួប២០ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC)។

ប្រមុខការទូតចិនរូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា បញ្ហាតំបន់សមុទ្រចិនខាងត្បួង គួរតែត្រូវបានដោះស្រាយដោយបណ្ដាប្រទេស នៅក្នុងតំបន់៕