រុស្ស៉ី វាយប្រហារបំផ្លាញអាវុធរបស់លោកខាងលិចផ្ដល់ឱ្យអ៊ុយក្រែន ក្នុងទីក្រុង Odesa

0
53

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានអះអាងថាគ្រាប់មីស៊ីលរបស់ខ្លួនដែលធ្លាក់ចំកំពង់ផែមួយរបស់ អ៊ុយក្រែន ក្នុងទីក្រុងអូដេសា (Odesa) បានបំផ្លាញអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ហើយដែលការវាយប្រហារនេះបានបង្កឱ្យមាន ការថ្កោលទោសយ៉ាងខ្លាំងពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រការលើកំពង់ផែទីក្រុង អូដេសា (Odesa) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថាជា «ភាពព្រៃផ្សៃរបស់រុស្ស៉ី» ដែលបានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភាគីជម្លោះទាំង២ បានព្រមព្រៀងគ្នាលើការអនុញ្ញាតឱ្យ មានការនាំចេញគ្រាប់ធញ្ញជាតិ។ ប៉ុន្តែ ក្រសួងការពារជាតិរុស្ស៉ី ដែលពីដំបូងឡើយ បានច្រានចោលការវាយប្រហារខាងលើ បានទទួលស្គាល់ថា ការវាយប្រហារដោយមីស៉ីលរបស់ខ្លួន បានបំផ្លាញនាវាយោធាអ៊ុយក្រែនមួយគ្រឿង និងសព្វាវុធដែលផ្តល់ដោយទីក្រុងវ៉ាស៉ីនតោន។

ការវាប្រហារថ្មីទៀតរបស់រុស្ស៉ីលើកំពង់ផែរបស់អ៊ុយក្រែន បានបង្កឱ្យមានការសង្ស័យចំពោះការអនុវត្តតាមកិច្ចព្រមព្រៀង អនុញ្ញាត ឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិ ដើម្បីសម្រាលវិបត្តិស្បៀងហារពិភពលោក ដែលបានជាប់គាំងក្នុងកិច្ចចរចាអស់ជាច្រើនខែមកហើយ៕

Reuters