You are currently viewing ពេជ្រ សោភា ប្រកាសថាខ្លួន កាន់គ្រីស្ទៀន២៥ឆ្នាំ ឥឡូវនាងប្រាប់មូលហេតុមួយចំនួនជុំការងារសប្បុរសធម៌

ពេជ្រ សោភា ប្រកាសថាខ្លួន កាន់គ្រីស្ទៀន២៥ឆ្នាំ ឥឡូវនាងប្រាប់មូលហេតុមួយចំនួនជុំការងារសប្បុរសធម៌

(ភ្នំពេញ)៖ ដោយសារប្រទេសកម្ពុជាបើកចំហរលើជំនឿសាសនា ប្រជាពលរដ្ឋគ្រប់រូបអាចរើសការជឿលើសាសនាមួយក៏បាន ជាក់ស្ដែង ពេជ្រ សោភា ដែលជាតារាចម្រៀងល្បីមួយរូប បានជ្រើសកាន់សាសនាគ្រីស្ទៀន(ប្រូតេស្តង់) ហើយនៅពេលនេះ នាងចេញមកនិយាយពីហេតុផលមួយចំនួន ដែលគ្រឹស្តបរិស័ទ ធ្វើការងារសប្បុរសធម៌។

ថ្មីៗនេះ គេឃើញ ពេជ្រ សោភា បានជាលេចមុខនៅកម្មវិធីមួយដែលមានឈ្មោះថាសន្និបាតស្រី្ដគ្រីស្ទៀនខ្មែរដែលជាកម្មវិធីរបស់ព្រះវិហារជីវិតថ្មីភ្នំពេញ(គ្រីស្ទៀន) ស្ថិតនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ក្រុងភ្នំពេញ។ ជាគ្រីស្ទបរិស័ទម្នាក់ សោភា និយមធ្វើការងារសប្បុរសជាច្រើន ដោយធ្លាប់ជីកអណ្តូង កសាងសាលាជូនប្រជាពលរដ្ឋជាដើម ប៉ុន្តែនាងមិនដែលបញ្ចេញឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយជុំវិញរឿងនេះ តារាចម្រៀងល្បីល្បាញជាង១៧ឆ្នាំរូបនេះថាជីវិតនាងជាគ្រីស្ទបរិស័ទ(ប្រូតេស្ដង់)ពោរពេញទៅដោយក្ដីស្រលាញ់ពិតប្រាកដ មិនទាមទារការតបស្នងអ្វីឡើយ។ សោភា បន្ថែមថានាងបង្កើតក្ដីស្រលាញ់ព្រោះជាគ្រីស្ទាន ហើយនឹងជួយអ្នកខ្វះខាត អ្នកក្រ ដោយអត់ចង់បានសំណង។នាងថា ដោយសារតែជាគ្រិស្ទៀននេះហើយ ទើបក្ដីស្រលាញ់ល្អ ឬអាក្រក់ និងមានអ្នកខ្លះអ្នកស្អប់នាងជាដើម គឺនាងមិនតបតបនោះទេ។សោភា ប្រកាន់ទស្សនៈថា ”ទ្រព្យដែលមានតម្លៃបំផុតក្នុងជីវិតម្នាក់ៗ គឺក្ដីស្រលាញ់”។

នាងថាស្ទើតែជារៀងរាល់ថ្ងៃអាទិត្យនាងជួបជុំជាមួយគ្រីស្ទបរិស័ទផ្សេងទៀត បម្រើព្រះ ចែករំលែកក្ដីស្រលាញ់។ នាងបន្ថែមទៀតថានៅពេលដែលធ្វើការអធិដ្ឋានទៅព្រះយើងនឹងបាននូវអ្វីដែលចង់បាន ហើយទាល់តែគ្រីស្ទាននិងធ្លាប់សាកទើបបានដឹង។តារាវ័យ៣៩ឆ្នាំរូបនេះសង្កត់ថា”សន្ដិភាពផ្លូវចិត្ត អត់ត្រូវតែបង្ហាញអ្វីដែលអស្ចារ្យ មានផ្លូវចិត្តគឺសុខ ព្រោះពួកយើងមានព្រះ” ហើយគ្រីស្ទាន(រស់ដើម្បីក្ដីស្រលាញ់”។

ក្រៅពីជាគ្រីស្ទាននោះពេជ្រ សោភា ថានាងគ្មានតួនាទីអ្វីនៅថ្ងៃសម្ពោធព្រះគម្ពីប៊ីប នោះទេ តែគម្ពីបើកថ្មីនោះគឺដើម្បីបម្រើរព្រះ ដោយក្ដីស្រលាញ់ស្អាតស្អំ បរិសុទ្ធ។នាងសង្កត់ថាសម្រាប់មនុស្សឯកោខ្លាំង ជួបទុក្ខសោកក្នុងចិត្ត ពេលទៅដល់ព្រះវិហារគ្រីស្ទគឺដូចបានកើតម្ដងទៀត។
ពេជ្រ សោភា បានក្លាយជាគ្រីស្ទានបរិស័ទ(ប្រូតេស្ដង់)រយៈពេល២៥ឆ្នាំ(១៩៩៧-២០២២)មកហើយ ស្របពេលដែលនៅថ្ងៃសម្ពោធព្រះគម្ពីរប៊ីបក្រៅពីរូបនាងគេក៍ឃើញជនល្បីល្បាញផ្សេងៗទៀតចូលរួមជាមួយគ្រីស្ទបរិស័ទរាប់ពាន់នាក់ឯណ្ណោះ។ក្រៅពីតារាចម្រៀងល្បីល្បាញពេជ្រ សោភា គេដឹងថា តារាចម្រៀងខេម ក៍ជាគ្រីស្ទៀនដូចនាង៕