Read more about the article លោក ពូទីន កំពុងរំពឹងថាសហភាពអឺរ៉ុប នឹងបែកបាក់សាមគ្គី, នេះបើតាមប្រមុខការទូតអឺរ៉ុប

លោក ពូទីន កំពុងរំពឹងថាសហភាពអឺរ៉ុប នឹងបែកបាក់សាមគ្គី, នេះបើតាមប្រមុខការទូតអឺរ៉ុប

(ព្រុចសែល)៖ ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក ចូសេព បូរែល (Josep Borrell) បាននិយាយនៅថ្ងៃអង្គារ សប្តាហ៍នេះថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងរំពឹងទុកថាសាមគ្គីភាពរបស់សហភាពអឺរ៉ុប នឹងមានការប្រេះស្រាំនៅពេលដែលតម្លៃទំនិញ ឡើងថ្លៃគ្រប់មុខ ដែលនឹងជះផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់អឺរ៉ុប ដោយសារតែការជួយដល់អ៊ុយក្រែន ដើម្បីឆ្លើយតបនឹង ការឈ្លានពានរបស់រុស្ស៉ី។ នៅក្នុងបទសម្ភាសន៍ជាមួយ AFP លោក បូរែល បានគូសបញ្ជាក់ថា «លោក ពូទីន អាចយល់ឃើញថាប្រជាជនអឺរ៉ុបមានភាពនឿយហត់ និងស្ទាក់ស្ទើរ ក្នុងការទទួលផលវិបាក…

Continue Readingលោក ពូទីន កំពុងរំពឹងថាសហភាពអឺរ៉ុប នឹងបែកបាក់សាមគ្គី, នេះបើតាមប្រមុខការទូតអឺរ៉ុប
Read more about the article សហរដ្ឋអាមេរិក ទាត់ចោលសំណើរបស់អ៊ុយក្រែន ជុំវិញការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ី

សហរដ្ឋអាមេរិក ទាត់ចោលសំណើរបស់អ៊ុយក្រែន ជុំវិញការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ី

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានច្រានចោលសំណើរបស់អ៊ុយក្រែន ជុំវិញបម្រាមទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៉ី ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន មិនចង់បិទផ្លូវស្វែងរកសិទ្ធិជ្រកកោនរបស់ក្រុមសកម្មជន និងជនងាយរងគ្រោះដោយសារការបំពាន សិទ្ធិមនុស្សនៅក្នុងប្រទេសរុស្ស៉ីនោះទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ីជាលើកដំបូងកាលពី ដើមខែសីហានេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ហើយលោក ហ្សេលេនស្គី ក៏បានស្នើដូចគ្នានេះផងដែរទៅកាន់ សហភាពអឺរ៉ុប។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក មិនចង់បិទផ្លូវស្វែងរកសិទ្ធិជ្រកកោន និងសុវត្ថិភាពរបស់សកម្មជនរុស្ស៉ី និងជនងាយរងគ្រោះដោយសារការបំពានសិទ្ធិមនុស្សនោះទេ ហើយ…

Continue Readingសហរដ្ឋអាមេរិក ទាត់ចោលសំណើរបស់អ៊ុយក្រែន ជុំវិញការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ី
Read more about the article ចារកម្មអាមេរិក ៖ រុស្ស៉ីគ្រោងនឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋាភិបាលអ៊ុយក្រែន ឆាប់ៗនេះ

ចារកម្មអាមេរិក ៖ រុស្ស៉ីគ្រោងនឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋាភិបាលអ៊ុយក្រែន ឆាប់ៗនេះ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ទទួលបានព័ត៌មានសម្ងាត់ដែលថារុស្ស៉ីគ្រោងនឹងបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគារ រដ្ឋាភិបាលរបស់អ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះ ដដែល បានគូសបញ្ជាក់ដូច្នេះថា «យើងមានព័ត៌មាន ដែលថារុស្ស៉ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋាភិបាលអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ...យើងពិតជាមានការព្រួយបារម្ភពីការព្រមាន ជាបន្តបន្ទាប់ ចំពោះការវាយប្រហាររបស់រុស្ស៉ីប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។ ក៏ប៉ុន្តែ រុស្ស៉ីជារឿយៗបានច្រានចោល ការចោទប្រកាន់ និងបានអះអាងថាទាហានរបស់ខ្លួនវាយប្រហារតែទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាតែប៉ុណ្ណោះ ដោយមិនមានគោលដៅ លើជនស៊ីវិលឡើយ។ ការអះអាងរបស់មន្ត្រីអាមេរិកខាងលើ កើតមានឡើងបន្ទាប់ពីអាជ្ញាធរអ៊ុយក្រែន បានសម្រេចចិត្តហាមឃាត់ការប្រមូលផ្ដុំ…

Continue Readingចារកម្មអាមេរិក ៖ រុស្ស៉ីគ្រោងនឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋាភិបាលអ៊ុយក្រែន ឆាប់ៗនេះ
Read more about the article កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ

(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ នៅថ្ងៃចន្ទនេះជាមួយការបណ្ដុះបណ្ដាលជាក់ស្ដែងនៅលើ ទីលានហ្វឹកហាត់ ខណៈប្រទេសទាំង២ កំពុងពង្រឹងការត្រៀមលក្ខណៈចំពោះមុខការព្រួយបារម្ភពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញរបស់កូរ៉េខាងជើង។ សមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា អ៊ូលឈី ហ្រ្វីដឹម សៀល (Ulchi Freedom Shield) នឹងត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១ ខែកញ្ញា ហើយសមយុទ្ធ នេះទៀតសោត កើតមានឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានសន្យាធ្វើសមុយុទ្ធយោធារួមគ្នាជាមួយ សហរដ្ឋអាមេរិកឡើងវិញ និងពង្រឹងសមត្ថភាពកំញើញប្រឆាំងនឹងកូរ៉េខាងជើង។ ក៏ប៉ុន្តែ…

Continue Readingកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ
Read more about the article លោក ប្រាយុទ្ធ ចាន់អូចា កំពុងរងសម្ពាធកាន់តែខ្លាំង ពាក់ព័ន្ធអាណត្តិជានាយករដ្ឋមន្ត្រីថៃដែលនឹងឈានចូល ៨ឆ្នាំ

លោក ប្រាយុទ្ធ ចាន់អូចា កំពុងរងសម្ពាធកាន់តែខ្លាំង ពាក់ព័ន្ធអាណត្តិជានាយករដ្ឋមន្ត្រីថៃដែលនឹងឈានចូល ៨ឆ្នាំ

(បាងកក)៖ សមាជិកជាច្រើននាក់មកពីគណបក្សសហភាពប្រជាជន (People’s Union Party) នៅក្នុងប្រទេសថៃ បានប្រមូលផ្ដុំគ្នានៅឯទីលានមួយក្នុង ទីក្រុង បាងកក ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា ចុះចេញពីតំណែងនៅត្រឹមថ្ងៃពុធសប្ដាហ៍នេះ។ បាតុកម្មតវ៉ាទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង ដែលដឹកនាំដោយអតីតមេដឹកនាំក្រុមអាវក្រហម លោក ចាទុផន ព្រំប៉ាន់ (Jatuporn Prompan) បានធ្វើឡើងកាលពីល្ងាច ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ក្រុមបាតុករបានទាមទារឱ្យលោក បា្រយុទ្ធ ចុះចេញពីតំណែង ខណៈការកាន់អំណាចរបស់ លោកនឹងឈានចូលដល់រយៈពេល៨ឆ្នាំ…

Continue Readingលោក ប្រាយុទ្ធ ចាន់អូចា កំពុងរងសម្ពាធកាន់តែខ្លាំង ពាក់ព័ន្ធអាណត្តិជានាយករដ្ឋមន្ត្រីថៃដែលនឹងឈានចូល ៨ឆ្នាំ
Read more about the article តារាស្រី Shuhua ដួលកណ្ដាលឆាក ពេល កំពុងសម្ដែងជាមួយក្រុមសុខៗ នៅ Concert ក្រុមថ្មីៗនេះ

តារាស្រី Shuhua ដួលកណ្ដាលឆាក ពេល កំពុងសម្ដែងជាមួយក្រុមសុខៗ នៅ Concert ក្រុមថ្មីៗនេះ

ភ្នំពេញ៖ Shuhua ((G)I-DLE) បាន ដួល លើឆាក អំឡុងពេល ក្រុមកំពុងសម្ដែង លើឆាកការប្រគំតន្ត្រីទេសចរណ៍ឆ្នាំ ២០២២ "Just Me” នៅទីក្រុងមិចស៊ីកូ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ អ្នកគាំទ្រ បាន ឲ្យដឹងថា Shuhua មិន អាចបន្តការសម្ដែង បាន ទៀត ហើយស្រាប់តែអង្គុយចុះ ដួលលើឆាកភ្លាមៗ ពេល កំពុង សម្ដែង បទ…

Continue Readingតារាស្រី Shuhua ដួលកណ្ដាលឆាក ពេល កំពុងសម្ដែងជាមួយក្រុមសុខៗ នៅ Concert ក្រុមថ្មីៗនេះ
Read more about the article មហោស្រពសិល្បៈក្បាច់របាំបុរាណខ្មែរ ត្រៀមសម្ដែងចុងខែនេះ កំពុងទទួលបានចាប់អារម្មណ៍ខ្លាំងពីមហាជន

មហោស្រពសិល្បៈក្បាច់របាំបុរាណខ្មែរ ត្រៀមសម្ដែងចុងខែនេះ កំពុងទទួលបានចាប់អារម្មណ៍ខ្លាំងពីមហាជន

ភ្នំពេញ៖ ក្រឡេកមកមើលលើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជានាពេលនេះ សង្កេតឃើញថា មហាជនកំពុងចាប់អារម្មណ៍ខ្លាំង និងមានការជជែកគ្នាជាច្រើនពីមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ»។ មហាជន និងអ្នកស្នេហាសិល្បៈវប្បធម៌ជាតិ បានធ្វើការចែករំលែកព្រោងព្រាតអំពាវនាវសូមឱ្យប្រជាជនខ្មែរទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ដ៏កម្រមួយនេះ ខណៈដែលបច្ចុប្បន្ននេះមានប្រទេសជិតខាងកំពុងបញ្ជៀបវប្បធម៌របស់ពួកគេចូលមកក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយមានតែគាំទ្រ សិល្បៈវប្បធម៌ជាតិរបស់ខ្លួនប៉ុណ្ណោះ ទើបអាចជួយលើកតម្កើនវប្បធម៌ជាតិឱ្យថ្កុំថ្កើន មិនអាចមានប្រទេសណាមកបន្លំបានឡើយ។ ការសម្ដែងរបាំក្បាច់បុរាណខ្មែរទ្រង់ទ្រាយធំ កាន់តែខិតមកដល់ ខណៈសិល្បករ-សិល្បការិនី ជិត ២០០នាក់កំពុងហាត់សមយ៉ាងយកចិត្តទុកដាក់បំផុតទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឱ្យការសម្ដែងដ៏កម្រមួយនេះ ប្រកបដោយភាពអស្ចារ្យសម្រាប់ទស្សនិកជនទាំងជាតិ និងអន្តរជាតិ។ លោក ឈី កុលបុត្រា ដែលជាប្រធានដឹកនាំក្រុមការងារនៃកម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែរ…

Continue Readingមហោស្រពសិល្បៈក្បាច់របាំបុរាណខ្មែរ ត្រៀមសម្ដែងចុងខែនេះ កំពុងទទួលបានចាប់អារម្មណ៍ខ្លាំងពីមហាជន
Read more about the article ណុប បាយ៉ារិទ្ធ ស្រក់ទឹកភ្នែក រំភើបនឹងសន្ធឹកអ្នកគាំទ្រ Cambodian Idol ដែលជាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុន

ណុប បាយ៉ារិទ្ធ ស្រក់ទឹកភ្នែក រំភើបនឹងសន្ធឹកអ្នកគាំទ្រ Cambodian Idol ដែលជាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុន

(ភ្នំពេញ)៖ នៅសប្ដាហ៍ទី ៥ នៃវគ្គ Live Show របស់ Cambodian Idol រដូវកាល ទី ៤ ពិតជា ធ្វើឲ្យអ្នកទស្សនាព្រឺរោមមិនស្ទើរទេ ដោយសារភាពអស្ចារ្យ នៃ ការ បង្ហាញ សមត្ថភាព បេក្ខជន ព្រម ជាមួយនឹង សន្ធឹកនៃការគាំទ្រ ស្រែកហ៊ោររបស់អ្នកទស្សនាផ្ទាល់នៅស្ទូឌីយោ។ បេក្ខភាព ទាំងអស់ត្រូវបង្ហាញ សមត្ថភាព ដោយច្រៀង «បទចម្រៀងមនោសញ្ចេតនាស្នេហាស្រុកស្រែ» មិនមែន…

Continue Readingណុប បាយ៉ារិទ្ធ ស្រក់ទឹកភ្នែក រំភើបនឹងសន្ធឹកអ្នកគាំទ្រ Cambodian Idol ដែលជាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុន
Read more about the article ពេជ្រ សោភា ប្រកាសថាខ្លួន កាន់គ្រីស្ទៀន២៥ឆ្នាំ ឥឡូវនាងប្រាប់មូលហេតុមួយចំនួនជុំការងារសប្បុរសធម៌

ពេជ្រ សោភា ប្រកាសថាខ្លួន កាន់គ្រីស្ទៀន២៥ឆ្នាំ ឥឡូវនាងប្រាប់មូលហេតុមួយចំនួនជុំការងារសប្បុរសធម៌

(ភ្នំពេញ)៖ ដោយសារប្រទេសកម្ពុជាបើកចំហរលើជំនឿសាសនា ប្រជាពលរដ្ឋគ្រប់រូបអាចរើសការជឿលើសាសនាមួយក៏បាន ជាក់ស្ដែង ពេជ្រ សោភា ដែលជាតារាចម្រៀងល្បីមួយរូប បានជ្រើសកាន់សាសនាគ្រីស្ទៀន(ប្រូតេស្តង់) ហើយនៅពេលនេះ នាងចេញមកនិយាយពីហេតុផលមួយចំនួន ដែលគ្រឹស្តបរិស័ទ ធ្វើការងារសប្បុរសធម៌។ ថ្មីៗនេះ គេឃើញ ពេជ្រ សោភា បានជាលេចមុខនៅកម្មវិធីមួយដែលមានឈ្មោះថាសន្និបាតស្រី្ដគ្រីស្ទៀនខ្មែរដែលជាកម្មវិធីរបស់ព្រះវិហារជីវិតថ្មីភ្នំពេញ(គ្រីស្ទៀន) ស្ថិតនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ក្រុងភ្នំពេញ។ ជាគ្រីស្ទបរិស័ទម្នាក់ សោភា និយមធ្វើការងារសប្បុរសជាច្រើន ដោយធ្លាប់ជីកអណ្តូង កសាងសាលាជូនប្រជាពលរដ្ឋជាដើម ប៉ុន្តែនាងមិនដែលបញ្ចេញឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយជុំវិញរឿងនេះ តារាចម្រៀងល្បីល្បាញជាង១៧ឆ្នាំរូបនេះថាជីវិតនាងជាគ្រីស្ទបរិស័ទ(ប្រូតេស្ដង់)ពោរពេញទៅដោយក្ដីស្រលាញ់ពិតប្រាកដ មិនទាមទារការតបស្នងអ្វីឡើយ។ សោភា…

Continue Readingពេជ្រ សោភា ប្រកាសថាខ្លួន កាន់គ្រីស្ទៀន២៥ឆ្នាំ ឥឡូវនាងប្រាប់មូលហេតុមួយចំនួនជុំការងារសប្បុរសធម៌
Read more about the article តារាចម្រៀងខ្មែរពីរដួងទៀត រិះគន់រឿង បុព្វេសន្និវាស

តារាចម្រៀងខ្មែរពីរដួងទៀត រិះគន់រឿង បុព្វេសន្និវាស

(ភ្នំពេញ)៖ ខ្សែភាពយន្ដថៃរឿង «បុព្វេសន្និវាស» ចាប់ផ្ដើមចាក់បញ្ចាំងនៅតាមរោងកុននានា ក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១១ ខែសីហា។ ចាប់ផ្ដើមចាក់បញ្ចាំង ការរិះគន់ក៏ចាប់ផ្ដើមមានកាន់តែច្រើនដែរពីប្រជាជនខ្មែរ ជាពិសេសសិល្បករខ្មែរដែលស្រឡាញ់វិស័យភាពយន្ដខ្មែរ។ តារាចម្រៀងលោក រតនៈ វិសិដ្ឋ បង្ហាញអារម្មណ៍របស់ខ្លួនទាក់ទងនឹងរឿងបរទេសនេះតាមបណ្ដាញសង្គមនៅថ្ងៃទី១២ ខែសីហា ថា មិនមែនជោរPost តាមគ្នា ឬយ៉ាងណានោះទេ ប៉ុន្ដែលោកបានមើលឃើញអីចឹងមែន។ លោក រតនៈ វិសិដ្ឋ «ខ្ញុំអត់ខ្វល់ផែនទីនោះមានពិតនៅក្នុងសម័យណាមួយរបស់វាទេ តែនេះវាបញ្ជាក់ច្បាស់ៗថា៖ព.ស២៥៦៥ ឬក៏មានបំណងចង់ឲ្យគេយល់ច្រឡំ? ជួយម្នាក់ម៉ាដៃម៉ាជើងទៅ វារៀងហើយ»។ ចំណែកតារាចម្រៀង អ៊ាម វន្នី…

Continue Readingតារាចម្រៀងខ្មែរពីរដួងទៀត រិះគន់រឿង បុព្វេសន្និវាស
Read more about the article គួរឲ្យស្តាយ! សិល្បករផ្លុំខ្លុយជើងចាស់ ហ៊ឹន សូត ទទួលមរ.ណភាពយប់មិញនេះ

គួរឲ្យស្តាយ! សិល្បករផ្លុំខ្លុយជើងចាស់ ហ៊ឹន សូត ទទួលមរ.ណភាពយប់មិញនេះ

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូននិយមបទចម្រៀងបែបបុរាណ ប្រាកដជាស្គាល់ លោកតា ហ៊ឹន សូត ជាក់ជាមិនខាន មិនត្រឹមតែមានជំនាញផ្នែកឧបករណ៍ភ្លេងខ្មែរ តាខេនិងខ្លុយ យ៉ាងស្ទាត់ជំនាញប៉ុណ្ណោះទេ លោកតា ថែមទាំងធ្លាប់លេចវត្តមានក្នុងបណ្តាទូរទស្សន៍ជាតិ តាមកម្មវិធីប្រពៃណីសំខាន់ៗរាប់មិនអស់ ដូចជា ស្ថានីយទូរទស្សន៍ CTN និង បាយ័នជាដើម។ មិនតែប៉ុណ្ណោះ លោកតាក៏ធ្លាប់បានសម្តែងក្នុងMV របស់តារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ក្នុងបទ«ខ្លុយស្នេហ៍ត្នោតទេរ» កំឡុងឆ្នាំ២០០០ថែមទៀតផង។ យ៉ាងណាមិញ គេក្រឡេកឃើញកូនសិស្សនិងមហាជនជាច្រើន…

Continue Readingគួរឲ្យស្តាយ! សិល្បករផ្លុំខ្លុយជើងចាស់ ហ៊ឹន សូត ទទួលមរ.ណភាពយប់មិញនេះ
Read more about the article បូព្រឹក្ស សម្ញែងខ្សែករពេជ្រតម្លៃជិត៩ម៉ឺនដុល្លារមុនកម្មវិធីជួបជុំអ្នកគាំទ្រ

បូព្រឹក្ស សម្ញែងខ្សែករពេជ្រតម្លៃជិត៩ម៉ឺនដុល្លារមុនកម្មវិធីជួបជុំអ្នកគាំទ្រ

(ភ្នំពេញ)៖ ជាតារាស្រីមានរសនិយមប្រើរបស់ និងសម្លៀកបំពាក់ម៉ាក់ល្បីៗមានតម្លៃកប់ពពកស្រីស្អាត បូព្រឹក្ស ទើបសម្ងែងខ្សែករពេជ្រថ្មីមានតម្លៃជិត៩ម៉ឺនដុល្លារ សម្រាប់ពាក់ចូលរួមក្នុងកម្មវិធីពិសេសរបស់ខ្លួននៅ ថ្ងៃទី១៤ សីហា ខាងមុននេះ TBP Fan Party។ នេះមិនមែនជាលើកទី១ទេសម្រាប់កំពូលតារាស្រីកម្ពុជារូបនេះដែលចំណាយលុយខ្ទង់ម៉ឺនៗដុល្លារលើរបស់ ប្រើប្រាស់ដូចជាសម្លៀកបំពាក់ ស្បែកជើង ឡានស៊េរីទំនើបៗ គ្រឿងអលង្ការជាដើម។ ប៉ុន្តែលើក នេះមហាជនកាន់តែភ្ញាក់ផ្អើលចំពោះតារារូបនេះ ដែលទើបតែជះលុយក្ដៅៗទិញខ្សែករពេជ្រទម្ងន់ ៤៨៥៥លី ដែលរចនាឡើងយ៉ាងពិសេសដាំពេជ្រសុះលើខ្សែ លេងជាមួយបន្តោងអក្សរ TBP ដែលតំណាងឱ្យ ឈ្មោះពេញតារាស្រីរូបនេះ ហើយខ្សែករនេះមានតម្លៃដល់ ៨៦,០០០ដុល្លារ នេះបើយោងតាមសម្ដីម្ចាស់ហាងបានបង្ហើបលើ Story…

Continue Readingបូព្រឹក្ស សម្ញែងខ្សែករពេជ្រតម្លៃជិត៩ម៉ឺនដុល្លារមុនកម្មវិធីជួបជុំអ្នកគាំទ្រ