Read more about the article ក្រមុំកូនពីរតើនេះ!សម្រស់ ម៉ារីម៉ា ឲ្យអូនៗខ្លះភ្លឺភ្នែក

ក្រមុំកូនពីរតើនេះ!សម្រស់ ម៉ារីម៉ា ឲ្យអូនៗខ្លះភ្លឺភ្នែក

ហ្វីលីពីន៖ ពិតណាស់ ចាប់តាំងពីប្រឡូកក្នុងវិស័យសិល្បៈមក កំពូលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង Marian Rivera ឬមហាជនហៅតាមតួក្នុងរឿងថា ម៉ារីម៉ា កន្លងមកនាងតែងតែត្រូវបានអ្នកគាំទ្រ ពោលសរសើរអំពីសម្រស់ដ៏ស្រស់គ្មានទាស់ពីធម្មជាតិរបស់នាងជាហូរហែមិនដាច់ពីមាត់។ ជាពិសេស Marian ត្រូវបានមហាជនដាក់នាមជារាជនីសម្រស់ប្រចាំប្រទេស ជាមួយនឹងសម្រស់ធម្មជាតិគ្មានការកែកុនអ្វីនោះឡើយ។ ដោយ មុខមាត់រាងអក្សរ V ដែលជាសម្រស់បែបធម្មជាតិ លើពីនេះ នាងក៏បានធ្វើឲ្យហ្វេនៗអ្នកទស្សនា ផ្តោតអារម្មណ៍ទៅ លើភ្នែករបស់នាង ថែមទៀតផង ដែលជាកែវភ្នែកបែបកូនកាត់យ៉ាងស្រស់ស្អាត ព្រមទាំងមានភាពទាក់ទាញ កាន់តែលេចធ្លោខ្លាំងឡើង។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រីរូបនេះបានបង្ហាញរូបភាពថ្មីៗក្នុងឈុតខ្មៅ…

Continue Readingក្រមុំកូនពីរតើនេះ!សម្រស់ ម៉ារីម៉ា ឲ្យអូនៗខ្លះភ្លឺភ្នែក
Read more about the article អេមណាស់អាយដល! ថុល សុភិទិ ស្រឡាញ់ស្នាមសាក់ដល់ម្លឹង

អេមណាស់អាយដល! ថុល សុភិទិ ស្រឡាញ់ស្នាមសាក់ដល់ម្លឹង

រាជធានីភ្នំពេញ ៖ ដូចដែលដឹងស្រាប់ហើយថា បេក្ខជន ថុលសុភិទិ ជាបេក្ខភាពទទួលការចាប់អារម្មណ៍ខ្លាំង ក្នុងការប្រកួតCambodian Idol រដូលកាលទី៤នេះ តាំងពីថ្ងៃបង្ហាញមុខដំបូងជាមួយទឹកដមសំនៀងពិរោះរណ្តំ អាចបកស្រាយគ្រប់ប្រភេទចម្រៀងហើយនោះ រូបលោកក៏ត្រូវគេឯងសរសើរមិនផុតមាត់រឿងមុខមាត់សុភាពរាបសា សង្ហា ញញឹមរាយមន្តស្នេហ៍នេះតែម្តង។ យ៉ាងណាមិញ ឃើញសុភាពញឹមៗដូច្នេះមែនតែបេក្ខជន សុភិទិ ជាបុរសចូលចិត្តស្នាមសាក់ ធ្លាប់តែឃើញពាក់អាវដៃវែងបិទជិតៗ ដល់ពេលពាក់អាវដៃខ្លីទើបឃើញ ស្នាមសាក់ក៏មិនធម្មតាប៉ុន្មានដែរ សាក់រកសាច់ទំនេរលើដៃមិនឃើញ។ តួយ៉ាង មិនត្រឹមតែមាននៅលើដៃប៉ុណ្ណោះទេសូម្បីតែដើមទ្រូងក៏មានដែរ ប៉ុន្តែ ស្នាមសាក់ពេលបច្ចុប្បន្ននេះ ក្លាយជាសិល្បៈនៃការតុបតែងខ្លួនឲ្យកាន់តែចាប់អារម្មណ៍មិនមែនដូចជំនាន់មុន នាំគ្នាល្បីអ្នកមានស្នាមសាក់មិនល្អនោះឡើយ៕

Continue Readingអេមណាស់អាយដល! ថុល សុភិទិ ស្រឡាញ់ស្នាមសាក់ដល់ម្លឹង
Read more about the article កំពុងរង់ចាំលទ្ធផលស្គែនខួរក្បាល ខ្ញុង ឆ្លៀតបង្ហើបពីស្ថានភាពជំងឺស្វាមីទៅកាន់មហាជន

កំពុងរង់ចាំលទ្ធផលស្គែនខួរក្បាល ខ្ញុង ឆ្លៀតបង្ហើបពីស្ថានភាពជំងឺស្វាមីទៅកាន់មហាជន

(ភ្នំពេញ)៖ កៃដរ ដែលត្រូវជាស្វាមីរបស់អតីតតារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីលោកឈរនៅពីក្រោយប្រពន្ធកំពុងLive សុខៗស្រាប់តែមានអាការៈរឹងថ្គាម រឹងដៃរឹងជើង ហើយក៏ដួលទៅលើកម្រាលឥដ្ឋតែម្ដង។ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នេះ ខ្ញុង បានបង្ហើបពីស្ថានភាពស្វាមីតាមបណ្ដាញសង្គមហ្វេសប៊ុកថា ស្វាមីរបស់អ្នកនាង គឺលោកកៃដ បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយហើយ ប៉ុន្ដែនៅរង់ចាំទទួលលទ្ធផលស្គេនខួរក្បាលម្ដងទៀតពីគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត្រ។ អ្នកនាង ខ្ញុង «លូវប្តីខ្ញុំចេញពីរសង្គោះបន្ទាន់ហើយ អគុណសំរាប់ការបារម្ភនឹងសួរសុខទុក្ខ ពត៍មានលំអិតខ្ញុំនឹងប្រាប់ពេលក្រោយទៀតលូវគាត់នៅកាលម៉ែត រង់ចាំលិទ្ធផលស្គែនខួរក្បាលម្តងទៀតសិន។ សូមអគុណ»។ សូមបញ្ជាក់ថា…

Continue Readingកំពុងរង់ចាំលទ្ធផលស្គែនខួរក្បាល ខ្ញុង ឆ្លៀតបង្ហើបពីស្ថានភាពជំងឺស្វាមីទៅកាន់មហាជន
Read more about the article G-Devith វិលវិញជាមួយអាល់ប៊ុមទី ៣ «PASSION» អង្រួនចិត្ត Fan ខ្លាំងបំផុត!

G-Devith វិលវិញជាមួយអាល់ប៊ុមទី ៣ «PASSION» អង្រួនចិត្ត Fan ខ្លាំងបំផុត!

(ភ្នំពេញ)៖ អាល់ប៊ុមថ្មី “PASSION” ក្នុង Pleng ឃើញថាមានការគាំទ្រ ស្តាប់ និង បង្ហោះអបអរសាទរជាច្រើនសន្ធឹកសន្ធាប់ពីសំណាក់ហ្វេនៗរបស់ លោក G-Devith។ ឥឡូវការខិតខំរបស់លោកពិតជាបានជោគជ័យជាបណ្តើរៗហើយ ហើយវាចាប់ផ្តើមចេញពី ការប្រកាសពីហ្វេសបុក Pleng ពីការបំបែកកំណត់ត្រាថ្មី របស់អាល់ប៊ុម “PASSION” ដោយទទួលបានការស្តាប់ច្រើនជាង ៤០០ ០០០ ដងក្នុងរយៈពេល ៧ ថ្ងៃនៅលើ Pleng។ បើតាមការបញ្ជាក់ពី Pleng កំណត់ត្រាចាស់សម្រាប់អាល់ប៊ុមដែលទទួលបានការស្តាប់ច្រើនក្នុងរយៈពេល ៧ គឺ…

Continue ReadingG-Devith វិលវិញជាមួយអាល់ប៊ុមទី ៣ «PASSION» អង្រួនចិត្ត Fan ខ្លាំងបំផុត!
Read more about the article គង់ ចាន់ស្រីមុំ និងស្វាមី ដល់ថ្នាក់នេះ ក្រោយបែកគ្នាប៉ុន្មានថ្ងៃសោះ

គង់ ចាន់ស្រីមុំ និងស្វាមី ដល់ថ្នាក់នេះ ក្រោយបែកគ្នាប៉ុន្មានថ្ងៃសោះ

(ភ្នំពេញ)៖ ពិតណាស់ សម្រាប់តារាស្រី គង់ ចាន់ស្រីមុំ សព្វថ្ងៃ អ្នកនាងកំពុងតែ ចាយជីវិតពោពេញទៅដោយក្តីសុខ ដើរលេងក្រៅប្រទេសសឹងតែ៤-៥ដងក្នុងមួយខែ លើសពីនេះទៀតនោះគឺ រឿងShopping ជះលុយទាំងម៉ឺនៗ ទៅលើរបស់ប្រេនៗមិនសំចៃដៃតែម្ដង។ ជាងនេះទៅទៀត មិនត្រឹមតែមានសេរីភាពក្នុងការដើរលេង ចាយវាយផ្សេងៗនោះទេ តែបើក្រលេកមើលជីវិតគ្រួសារតារាស្រីរូបនេះវិញ រឹតតែស្រស់បំព្រង ខណៈដែលមានស្វាមីដ៏សែនល្អ ចាំគាំទ្រភរិយា មិនដែលហាមឃាត់ រារែកម្ដងណាឡើយរឿងបំពេញក្តីសុខឲ្យភរិយា ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ គង់ ចាន់ស្រីមុំ កាន់តែធ្វើឲ្យអ្នកទស្សនាចង់លើសជាតិស្ក ក្រោយពីត្រលប់មកពីប្រទេសថៃវិញ ដោយទៅសារនេះគ្មានស្វាមី…

Continue Readingគង់ ចាន់ស្រីមុំ និងស្វាមី ដល់ថ្នាក់នេះ ក្រោយបែកគ្នាប៉ុន្មានថ្ងៃសោះ
Read more about the article អ្នកគាំទ្រប្ដូរឈ្មោះ ឆន សុណ្ណរាជ ក្រោយលេងខ្លួនបែបនេះ

អ្នកគាំទ្រប្ដូរឈ្មោះ ឆន សុណ្ណរាជ ក្រោយលេងខ្លួនបែបនេះ

(ភ្នំពេញ)៖ តារាចម្រៀងប្រុស និងជាគណៈកម្មការមួយរូបក្នុងកម្មវិធីប្រឡង Cambodian Idol របស់ស្ថានីយទូរទស្សន៍ហង្សមាស ឆន សុវណ្ណរាជ បានចេញស្ដាយបិទមុខក្នុងឈុតពណ៌ខ្មៅជាមួយថ្នាំក្រចកទើបលាបហើយថ្មីៗ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៩ ខែសីហា នេះ ឆន សុវណ្ណរាជ និយាយថា នៅពេលដែលវិញ្ញាសារសប្ដាហ៍ទី៤ ត្រូវចំបេះដូងរបស់លោកដែលជាចៅក្រម ឬគណៈកម្មការ អីចឹងហើយរដូវកាលនេះលោកសុំម្ដងហើយ ព្រោះលោកបានគុំយូរហើយ។ទន្ទឹមនិងការបញ្ចេញសំណេរ និងរូបភាពតែងខ្លួនយ៉ាងចម្លែកនេះ មានអ្នកគាំទ្រខ្លះបានប្ដូរការហៅឈ្មោះIdol របស់ខ្លួនពី ឆន សុវណ្ណរាជ មកហៅថា "ម៉ាក់រាជ"វិញ។ ការហៅនេះ គឺយោងទៅលើក្រចកមានលាបពណ៌ខ្មៅក្រឹប…

Continue Readingអ្នកគាំទ្រប្ដូរឈ្មោះ ឆន សុណ្ណរាជ ក្រោយលេងខ្លួនបែបនេះ
Read more about the article រុស្ស៉ី វាយប្រហារបំផ្លាញអាវុធរបស់លោកខាងលិចផ្ដល់ឱ្យអ៊ុយក្រែន ក្នុងទីក្រុង Odesa

រុស្ស៉ី វាយប្រហារបំផ្លាញអាវុធរបស់លោកខាងលិចផ្ដល់ឱ្យអ៊ុយក្រែន ក្នុងទីក្រុង Odesa

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានអះអាងថាគ្រាប់មីស៊ីលរបស់ខ្លួនដែលធ្លាក់ចំកំពង់ផែមួយរបស់ អ៊ុយក្រែន ក្នុងទីក្រុងអូដេសា (Odesa) បានបំផ្លាញអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ហើយដែលការវាយប្រហារនេះបានបង្កឱ្យមាន ការថ្កោលទោសយ៉ាងខ្លាំងពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រការលើកំពង់ផែទីក្រុង អូដេសា (Odesa) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថាជា «ភាពព្រៃផ្សៃរបស់រុស្ស៉ី» ដែលបានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភាគីជម្លោះទាំង២ បានព្រមព្រៀងគ្នាលើការអនុញ្ញាតឱ្យ មានការនាំចេញគ្រាប់ធញ្ញជាតិ។ ប៉ុន្តែ ក្រសួងការពារជាតិរុស្ស៉ី ដែលពីដំបូងឡើយ បានច្រានចោលការវាយប្រហារខាងលើ បានទទួលស្គាល់ថា ការវាយប្រហារដោយមីស៉ីលរបស់ខ្លួន…

Continue Readingរុស្ស៉ី វាយប្រហារបំផ្លាញអាវុធរបស់លោកខាងលិចផ្ដល់ឱ្យអ៊ុយក្រែន ក្នុងទីក្រុង Odesa
Read more about the article អាមេរិក កំពុងរៀបចំផែនការយោធា ក្នុងករណីលោកស្រី ផេឡូស៊ី ធ្វើទស្សនកិច្ចមកតៃវ៉ាន់

អាមេរិក កំពុងរៀបចំផែនការយោធា ក្នុងករណីលោកស្រី ផេឡូស៊ី ធ្វើទស្សនកិច្ចមកតៃវ៉ាន់

(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ អាចនឹងបញ្ជូននាវាចម្បាំង យន្តហោះចម្បាំង និងប្រព័ន្ធស៊ើបការណ៍សម្ងាត់ ដើម្បីការពារប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) ប្រសិនបើលោកស្រី ពិតជាបំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ តាមការគ្រោងទុកមែននោះ។ មន្រ្តីអាមេរិកមួយរូបបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ AP ឲ្យដឹងថា «ផែនការត្រៀមទុកជាមុន» កំពុងត្រូវបានរៀបចំឡើងដោយយោធាអាមេរិក ដើម្បីការពារលោកស្រី ផេឡូស៊ី កំឡុងការហោះហើរ និងស្នាក់នៅក្នុងករណីដែលលោកស្រីបំពេញទស្សនកិច្ចនៅតៃវ៉ាន់។ មន្រ្តីដដែលរូបនេះបន្ថែមទៀតថា ទោះបីជាយោធាអាមេរិកមានការបារម្ភតិចតួចបំផុតពីលទ្ធភាព ដែលចិនអាចនឹងវាយប្រហារលើយន្ដហោះដឹកលោកស្រី ផេឡូស៊ី ក៏ដោយ ក៏ពួកគេដឹងយ៉ាងច្បាស់ថា…

Continue Readingអាមេរិក កំពុងរៀបចំផែនការយោធា ក្នុងករណីលោកស្រី ផេឡូស៊ី ធ្វើទស្សនកិច្ចមកតៃវ៉ាន់
Read more about the article ចំណងស្នេហ៍១០ឆ្នាំ KooTee ឡើងផ្អែមល្ហែមជាមួយគូស្នេហ៍

ចំណងស្នេហ៍១០ឆ្នាំ KooTee ឡើងផ្អែមល្ហែមជាមួយគូស្នេហ៍

(ថៃ)៖ តារាសម្ដែង និងជាតារាកំប្លែង KooTee និងមិត្តស្រីក្រៅសិល្បៈ ក៏បានក្លាយទីចាប់អារម្មណ៍តបស់អ្នកគាំទ្រជាច្រើន ក្រោយពីអ្នកទាំងពីរ បានសាងស្នេហ៍នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដែលកន្លង មកនេះ គូស្នេហ៍ មួយ នេះ ក៏មាន គម្រោង រៀប ការ ប៉ុន្តែ ដោយសារ ស្ថានភាព ជំ.ងឺ កូវីដ១៩ ដែលធ្វើឲ្យគម្រោងមួយនេះត្រូវពន្យាពេល។ ប៉ុន្តែ កាលពីថ្មីៗនេះ KooTee ក៏បានបង្ហោះរូបភាពជាមួយនឹងមិត្តស្រី Kwang នៅក្នុងថ្ងៃគម្រប់ខួប ១០…

Continue Readingចំណងស្នេហ៍១០ឆ្នាំ KooTee ឡើងផ្អែមល្ហែមជាមួយគូស្នេហ៍
Read more about the article ដើម្បីបញ្ចប់អាល់ប៊ុមជោគជ័យ វណ្ណដា សុខចិត្តលះបង់បោះចោលកម្មវិធីដល់ទៅ៥០

ដើម្បីបញ្ចប់អាល់ប៊ុមជោគជ័យ វណ្ណដា សុខចិត្តលះបង់បោះចោលកម្មវិធីដល់ទៅ៥០

រាជធានីភ្នំពេញ ៖ នរណាក៏សរសើរពី សមត្ថភាពនិងទេពកោសល្យរបស់ តារារ៉េប វណ្ណដា មិនត្រឹមតែ មានមហិច្ចតាធំប៉ុណ្ណោះទេ តែរូបលោក ហ៊ានលះបង់កម្លាំងកាយចិត្ត ដើម្បីឲ្យក្តីស្រមៃទាំងនោះក្លាយជាការពិត ជាហេតុធ្វើឲ្យរូបលោក ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗ និងក្លាយជា Idol ក្នុងចិត្តរបស់ហ្វេនៗជាច្រើន។ ជាក់ស្តែង ថ្មីៗនេះ ក្រោយបញ្ចប់អាល់ប៊ុល Skull2 រដូវកាលទី១របស់ខ្លួន ដោយជោគជ័យនោះ តារាប្រុសរូបនេះ បង្ហើបថា ខ្លួនបានច្រានចោលកម្មវិធីរហូតដល់ទៅ៥០ឯណោះ ដើម្បីចំណាយពេលលើអាល់ប៊ុមនេះ។ លើសពីនេះទៅទៀត ឆ្លៀតពេលដ៏ពិសេស រូបលោកបានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងដំណើរការអាល់ប៊ុលSkull2…

Continue Readingដើម្បីបញ្ចប់អាល់ប៊ុមជោគជ័យ វណ្ណដា សុខចិត្តលះបង់បោះចោលកម្មវិធីដល់ទៅ៥០
Read more about the article ដើរជាមួយឧកញ៉ាៗ ពេលនេះ! យឹម តាស្រង់ ក្លាយជាឧកញ៉ា ដែរបាត់

ដើរជាមួយឧកញ៉ាៗ ពេលនេះ! យឹម តាស្រង់ ក្លាយជាឧកញ៉ា ដែរបាត់

រាជធានីភ្នំពេញ ៖ ពិតណាស់ លោក យឹម តាស្រង់ ជាអតីតផលិតកររបស់ផលិតកម្ម Galaxy Navatra ដែលទើបនឹងប្រកាសខ្លួនដើរចេញពីទ្រនំចាស់ខ្លួន ដើម្បីទៅបង្កើតមុខជំនួញផ្ទាល់ខ្លួន ផ្នែកផលិតផលសម្រស់វិញ យ៉ាងណាមិញ ទោះដើរចេញពីកៅអីចាស់ក្តី ប៉ុន្តែទំនាក់ទំនងរបស់រូបលោក និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅតែល្អូកល្អើននឹងគ្នាដូចមុន។ ជាពិសេស ថ្មីនេះៗ ក្នុងការជួបជុំសិល្បករខ្មែរ ដែលទើបនឹងឡើងជាឧកញ៉ាទាំងប៉ុន្មានដួងនោះ គេក្រឡេកឃើញមានវត្តមានរបស់ លោក យឹម តាស្រង់ផងដែរ។ យ៉ាងណាមិញ ទើបរំលងទៅមិនទាន់ប៉ុន្មានផង ថាអ្វីចេះខុសពេលនេះ…

Continue Readingដើរជាមួយឧកញ៉ាៗ ពេលនេះ! យឹម តាស្រង់ ក្លាយជាឧកញ៉ា ដែរបាត់
Read more about the article ប្រមុខការទូតចិន៖ តំបន់សមុទ្រចិនខាងត្បូង មិនមែនជាសង្វៀនប្រយុទ្ធរបស់ពួកមហាអំណាច ឡើយ

ប្រមុខការទូតចិន៖ តំបន់សមុទ្រចិនខាងត្បូង មិនមែនជាសង្វៀនប្រយុទ្ធរបស់ពួកមហាអំណាច ឡើយ

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះ បាននិយាយថាតំបន់សមុទ្រចិនខាងត្បូងមិនមែនជា «សួនសត្វ» សម្រាប់ប្រទេសនៅក្រៅតំបន់មួយចំនួន ឬក៏ជា «ទីលានប្រយុទ្ធ» ឱ្យពួកមហាអំណាចប្រជែងគ្នានោះទេ។ លោក វ៉ាង យី ធ្វើការកត់សម្គាល់បែបនេះ នាឱកាសបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីរំឮកដល់ខួប២០ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC)។ ប្រមុខការទូតចិនរូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា បញ្ហាតំបន់សមុទ្រចិនខាងត្បួង គួរតែត្រូវបានដោះស្រាយដោយបណ្ដាប្រទេស នៅក្នុងតំបន់៕

Continue Readingប្រមុខការទូតចិន៖ តំបន់សមុទ្រចិនខាងត្បូង មិនមែនជាសង្វៀនប្រយុទ្ធរបស់ពួកមហាអំណាច ឡើយ