Read more about the article រុស្ស៉ី វាយប្រហារបំផ្លាញអាវុធរបស់លោកខាងលិចផ្ដល់ឱ្យអ៊ុយក្រែន ក្នុងទីក្រុង Odesa

រុស្ស៉ី វាយប្រហារបំផ្លាញអាវុធរបស់លោកខាងលិចផ្ដល់ឱ្យអ៊ុយក្រែន ក្នុងទីក្រុង Odesa

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានអះអាងថាគ្រាប់មីស៊ីលរបស់ខ្លួនដែលធ្លាក់ចំកំពង់ផែមួយរបស់ អ៊ុយក្រែន ក្នុងទីក្រុងអូដេសា (Odesa) បានបំផ្លាញអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ហើយដែលការវាយប្រហារនេះបានបង្កឱ្យមាន ការថ្កោលទោសយ៉ាងខ្លាំងពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រការលើកំពង់ផែទីក្រុង អូដេសា (Odesa) កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថាជា «ភាពព្រៃផ្សៃរបស់រុស្ស៉ី» ដែលបានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភាគីជម្លោះទាំង២ បានព្រមព្រៀងគ្នាលើការអនុញ្ញាតឱ្យ មានការនាំចេញគ្រាប់ធញ្ញជាតិ។ ប៉ុន្តែ ក្រសួងការពារជាតិរុស្ស៉ី ដែលពីដំបូងឡើយ បានច្រានចោលការវាយប្រហារខាងលើ បានទទួលស្គាល់ថា ការវាយប្រហារដោយមីស៉ីលរបស់ខ្លួន…

Continue Readingរុស្ស៉ី វាយប្រហារបំផ្លាញអាវុធរបស់លោកខាងលិចផ្ដល់ឱ្យអ៊ុយក្រែន ក្នុងទីក្រុង Odesa
Read more about the article កងទ័ពរុស្ស៉ី ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន, នេះបើតាមនាយក CIA អាមេរិក

កងទ័ពរុស្ស៉ី ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន, នេះបើតាមនាយក CIA អាមេរិក

(ខូឡូរ៉ាដូ)៖ សហរដ្ឋអាមេរិកបានវាយតម្លៃថាកងទ័ពរុស្ស៉ីប្រហែល ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន គិតមកទល់នឹងពេលនេះ ខណៈ៤៥,០០០នាក់ បានរងរបួស ហើយខាងអ៊ុយក្រែនក៏មានអ្នកស្លាប់ និងរបួសមិនតិចនោះដែរ។ លោក វីលៀម បឺន (William Burns) ធ្វើការកត់សម្គាល់ខាងលើនៅវេទិកាសន្តិសុខមួយរៀបចំឡើងដោយវិទ្យាស្ថានអាស់ប៉ែន (Aspen) ក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) កាលពីថ្ងៃពុធសប្ដាហ៍នេះ។ រុស្ស៉ីមិនបានបង្ហើបពីចំនួនកងទ័ពរបស់ខ្លួនដែលបានស្លាប់ ឬរងរបួសនោះទេ ចាប់តាំងពីថ្ងៃទី២៥ ខែមីនាមកជាទីដែលទីក្រុងមូស្គូបានអះអាងថាកងទ័ពរបស់ ខ្លួន ១,៣៥១នាក់ត្រូវបានសម្លាប់ ហើយរដ្ឋាភិបាលអ៊ុយក្រែនក៏បញ្ជាក់កាលពីខែមិថុនាដែរថាកងទ័ពរបស់ខ្លួនប្រហែលចន្លោះពី១០០ ទៅ២០០នាក់ បានពលីជីវិតក្នុងពេល មួយថ្ងៃ៕ AFP

Continue Readingកងទ័ពរុស្ស៉ី ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន, នេះបើតាមនាយក CIA អាមេរិក
Read more about the article ស្រកអស់៦គីឡូ Fan Bingbing ស្អាតប្លែកជាងរាល់ដង

ស្រកអស់៦គីឡូ Fan Bingbing ស្អាតប្លែកជាងរាល់ដង

(ចិន)៖ កាលពីថ្មី ៗនេះ តារាសម្តែងស្រី Fan Bingbing បានធ្វើឲ្យមហាជនភាគ ច្រើន បានលើកឡើងធ្វើជា ប្រធាន ទៅនឹងតារា ស្រីរូបនេះ មាន សម្រស់ ស្អាត ជាង មុន ដោយសារ តែ ស្រក ទម្ងន់ ក្រោយពីគេបានរិះគន់ កាលពីមុន នោះ ដោយ សារ រាង មូល របស់ នាង…

Continue Readingស្រកអស់៦គីឡូ Fan Bingbing ស្អាតប្លែកជាងរាល់ដង
Read more about the article សហរដ្ឋអាមេរិក ថានឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ៤គ្រឿងបន្ថែម ឱ្យអ៊ុយក្រែន

សហរដ្ឋអាមេរិក ថានឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ៤គ្រឿងបន្ថែម ឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ចំនួន៤គ្រឿងបន្ថែមទៅឱ្យអ៊ុយក្រែន ក្រោមកញ្ចប់ជំនួយយោធាចុងក្រោយបំផុតមួយដើម្បីជួយទីក្រុងកៀវ ការពារខ្លួនឯងប្រឆាំងនឹងកងទ័ពរុស្ស៉ី។ ការប្រកាសបញ្ជូនប្រព័ន្ធមីស៊ីល HIMARS បន្ថែមឱ្យអ៊ុយក្រែនរបស់លោក អូស្ទីន ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) កាលពីដើមសប្ដាហ៍កន្លងទៅនេះបានបញ្ជាឱ្យឧត្ដមសេនីយ៍រុស្ស៉ីទាំងអស់ ផ្តោតជាអាទិភាពលើការកម្ទេចប្រព័ន្ធមីស៊ីលបាញ់ចម្ងាយឆ្ងាយ និងប្រព័ន្ធ កាំភ្លើងធំ ដែលអ៊ុយក្រែនទទួលបានពីលោកខាងលិច និងកំពុងប្រើវាយប្រហារលើកងទ័ពរុស្ស៉ី ក្នុងទឹកដីអ៊ុយក្រែន។…

Continue Readingសហរដ្ឋអាមេរិក ថានឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ៤គ្រឿងបន្ថែម ឱ្យអ៊ុយក្រែន
Read more about the article កុំឲ្យចាញ់ចិត្តស្វាមីឧកញ៉ា! ជំទាវ ចនច័ន្ទ លក្ខិណា ទិញ Rolls Royce តម្លៃជាងមួយលានដុល្លារ

កុំឲ្យចាញ់ចិត្តស្វាមីឧកញ៉ា! ជំទាវ ចនច័ន្ទ លក្ខិណា ទិញ Rolls Royce តម្លៃជាងមួយលានដុល្លារ

(ភ្នំពេញ)៖ នៅលើផេកជាផ្លូវការរបស់ ក្រុមហ៊ុននាំសិទ្ធចែកចាយ ទៅនឹងរថយន្តលំដាប់អភិជន Rolls-Royce បានធ្វើការចែកចាយទៅនឹងរូបភាព ជាច្រើន នៃអតិថិជន បានធ្វើការជាវ រថយន្តប្រណីត របស់ខ្លួន បានមានការចាប់អារម្មណ៍ជាខ្លាំង ទៅការបង្ហោះមួយនេះ។ ជាក់ស្តែង តាមរយៈការបង្ហោះ ដែលបានចែកចាយរំលែក បានឲ្យដឹងថា អតិថិជនដែលបានជាវ រថយន្តមាក់ Rolls Royce មានឈ្មោះ Cullinan សេ៊រី ២០២២ ពណ៌ខ្មៅ លំដាប់អ្នកមានមួយនេះ គឺជា តារាសម្តែង ដោយសព្វថ្ងៃជាលោកជំទាវ…

Continue Readingកុំឲ្យចាញ់ចិត្តស្វាមីឧកញ៉ា! ជំទាវ ចនច័ន្ទ លក្ខិណា ទិញ Rolls Royce តម្លៃជាងមួយលានដុល្លារ
Read more about the article សហរដ្ឋអាមេរិកថា រុស្ស៉ីមានផែនការកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួន ដូចគ្រីមៀ

សហរដ្ឋអាមេរិកថា រុស្ស៉ីមានផែនការកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួន ដូចគ្រីមៀ

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថារុស្ស៉ីកំពុងចាប់ផ្ដើមដំណើរការកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន និង តែងតាំងក្រុមមន្ត្រីខុសច្បាប់ ឱ្យគ្រប់គ្រងតំបន់ដែលខ្លួនកំពុងកាន់កាប់ ខណៈបន្តស្វះស្វែងក្រសោបយកតំបន់ភាគខាងកើតអ៊ុយក្រែនទាំងស្រុង។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ចន ឃឺប៊ី (John Kirby) ដែលជាអ្នកនាំពាក្យប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ដោយផ្អែកលើប្រភពពីទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក បានឱ្យដឹងទៀតថារុស្ស៉ីកំពុងត្រៀមខ្លួនតែងតាំងក្រុមមន្ត្រីខុសច្បាប់ បង្កើតប្រព័ន្ធចាយប្រាក់រូប្លិ៍រុស្ស៉ី និងបង្ខំឱ្យប្រជាជនអ៊ុយក្រែនដាក់ពាក្យស្នើសុំចូល សញ្ជាតិរុស្ស៉ី។ លោក ឃឺប៊ី បានបញ្ជាក់ដូច្នេះថា «យើងទទួលបានព័ត៌មាននៅថ្ងៃនេះ ក្នុងនោះរួមមានទាំងព័ត៌មានពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលយើងនឹងចែក រំលែកជាមួយអ្នកទាំងអស់គ្នាថា រុស្ស៉ីកំពុងចាប់ផ្ដើមដំណើរការកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន ដែលនេះជាទង្វើបំពានអធិបតេយ្យរបស់…

Continue Readingសហរដ្ឋអាមេរិកថា រុស្ស៉ីមានផែនការកាត់យកទឹកដីអ៊ុយក្រែន បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួន ដូចគ្រីមៀ
Read more about the article អតីតប្រធានាធិបតីរុស្ស៉ី៖ រុស្ស៉ីនឹងឈ្នះ ហើយនឹងកំណត់លក្ខខណ្ឌសន្តិភាពជាមួយអ៊ុយក្រែន

អតីតប្រធានាធិបតីរុស្ស៉ី៖ រុស្ស៉ីនឹងឈ្នះ ហើយនឹងកំណត់លក្ខខណ្ឌសន្តិភាពជាមួយអ៊ុយក្រែន

(ឡុងដ៍)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) បាននិយាយថារុស្ស៉ីនឹងទទួលបានជ័យជម្នះនៅក្នុងសង្រ្គាម អ៊ុយក្រែន ហើយទីក្រុងមូស្គូ នឹងកំណត់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងកៀវ។ លោក ម៉េដវេដេវ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនង តេឡេក្រាម (Telegram) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ក្នុងសារដដែលនេះ អតីតប្រធានាធិបតីរុស្ស៉ីរូបនេះបានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «រុស្ស៉ីនឹងសម្រេចបានគោលដៅទាំងអស់របស់ខ្លួន ហើយ សន្តិភាពនឹងធ្វើឡើងតាមលក្ខខណ្ឌរបស់រុស្ស៉ី»។ លោក ម៉េដវេដេវ ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី និងដែលធ្លាប់ជាដៃគូរបស់លោកខាងលិច បានបង្កើន ការរិះគន់ និងគំរាមត្រង់ទៅកាន់លោកខាងលិច ចាប់តាំងពីរុស្ស៉ីបញ្ជូនកងទ័ពលុកលុយចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤…

Continue Readingអតីតប្រធានាធិបតីរុស្ស៉ី៖ រុស្ស៉ីនឹងឈ្នះ ហើយនឹងកំណត់លក្ខខណ្ឌសន្តិភាពជាមួយអ៊ុយក្រែន
Read more about the article ភ្ញាក់ផ្អើល! សាន ផានិត មានជំងឺស្រួចស្រាវពីរមុខ ត្រូវចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ភ្ញាក់ផ្អើល! សាន ផានិត មានជំងឺស្រួចស្រាវពីរមុខ ត្រូវចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

(ភ្នំពេញ)៖ តារាចម្រៀងប្រុសវ័យជ្រេ សាន ផានិត ត្រូវបានអតីតប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច ជួបដោយចៃដន្យនៅក្នុងបន្ទីរពេទ្យមួយ គ្រាដែលលោកទៅសួរសុខទុក្ខម្ដាយមីងរបស់លោកដែលកំពុងសង្គ្រោះនៅទីនោះដែរ។ បើតាមលោក សុះ ម៉ាច តារាចម្រៀង សាន ផានិត ត្រូវគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយគ្រូពេទ្យជំនាញបានវះកាត់គ្រលៀន និងដាក់ដាក់រឺស័របេះដូងនៅក្នុងបន្ទប់ជាមួយម្ដាយមីងរបស់លោកដែរ ប៉ុន្ដែពេលនេះលោក សាន ផានិត បានរួចផុតពីគ្រោះភ័យហើយ។ ដ្បិតលោក សាន ផានិត រួចផុតពីគ្រោះដ៏ធំលើកនេះ ប៉ុន្ដែលោកត្រូវបន្ដប្រើថ្នាំ និងតាមដានជំងឺពីវេជ្ជបណ្ឌិតរហូតដល់សុខភាពរបស់លោកបានប្រសើរ១០០%។ លោក សុះ…

Continue Readingភ្ញាក់ផ្អើល! សាន ផានិត មានជំងឺស្រួចស្រាវពីរមុខ ត្រូវចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
Read more about the article Weir និងមិត្តស្រីថ្មី Vicky បានចូលរោងការនៅថ្ងៃនេះហើយ ក្រោយប្រកាសទំនាក់ទំនងប៉ុន្មានខែ

Weir និងមិត្តស្រីថ្មី Vicky បានចូលរោងការនៅថ្ងៃនេះហើយ ក្រោយប្រកាសទំនាក់ទំនងប៉ុន្មានខែ

(ថៃ)៖នៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ តារាសម្ដែងថៃ Weir Sukollawat និងគូស្នេហ៍ជាអ្នកជំនួញ Vicky Pemonya បានរៀបចំពិធីមង្គលការយ៉ាងផ្អែមល្ហែម និងមានលក្ខណៈឯកជន ដោយ អញ្ជើញតែសមាជិកគ្រួសារទាំងសងខាង ចាស់ទុំ និងមិត្តភក្តិជិតស្និទ្ធក្នុង និងក្រៅសិល្បៈប្រហែល ១០០ នាក់។ សម្រាប់ពិធីនៅពេលព្រឹកនេះគូស្វាមីភរិយាថ្មីថ្មោងបានរៀបចំនៅសណ្ឋាគារ CAPELLA BANGKOK ដោយរៀបចំទាំងបែបថៃ និងបែបចិន ចាប់ផ្ដើមដោយពិធីហែរជំនូននៅម៉ោង ៨ ពិធីបំពាក់ចិញ្ចៀននៅម៉ោង ៩ បន្តដោយពិធីចងដៃ លើកទឹកតែ និងទទួលទានអាហារថ្ងៃត្រង់។ ចំណែកពេលល្ងាចនឹងមានពិធីជប់លៀងបន្តទៀត។…

Continue ReadingWeir និងមិត្តស្រីថ្មី Vicky បានចូលរោងការនៅថ្ងៃនេះហើយ ក្រោយប្រកាសទំនាក់ទំនងប៉ុន្មានខែ
Read more about the article នេះបានហៅ ចាស់ខ្លឹមមែន ! មិនឲ្យចាញ់ក្មេងៗ ចន ច័ន្ទលក្ខិណា ឡេីងខ្វង់សាច់ចាំ ហួស

នេះបានហៅ ចាស់ខ្លឹមមែន ! មិនឲ្យចាញ់ក្មេងៗ ចន ច័ន្ទលក្ខិណា ឡេីងខ្វង់សាច់ចាំ ហួស

(ភ្នំពេញ)៖ ពិតប្រាកដណាស់ សម្រស់របស់មនុស្សតែងមាន ការវិវឌ្ឍន៍ទៅមុខជានិច្ច ជាក់ស្តែង សម្រាប់មនុស្សស្រីនេះតែម្តង ការប្រែប្រួលសម្រស់ តាមវ័យ បានក្លាយជារឿងធម្មតា ដែលមនុស្សស្រី តែងជួបប្រទះគ្រប់ៗគ្នា។ តែផ្ទុយទៅវិញមាន តារាខ្មែរជើងចាស់មិនតិចដួង ប៉ុន្មានទេ ដែលត្រូវបានមហាជន ផ្ទុះការកោតសរសើរពេញៗមាត់ ពីរឿងភាពចំណានក្នុង ការថែសម្រស់គ្មានឲ្យប្រែប្រួលខ្លាំង បើទោះបីអាយុជ្រេខ្លាំង យ៉ាងណាក្តី។ ទន្ទឹមនឹងនេះ ប្រសិនបើយើងក្រឡេកទៅមើល តារាសម្តែងស្រីជើងចាស់ ចន ច័ន្ទលក្ខិណា វិញនោះ ក៏បានបញ្ជាក់ផងដែរថា មិនខុសគ្នាឆ្ងាយប៉ុន្មានទេ ពីតារាជើងចាស់ខ្មែរល្បីៗប៉ុន្មានដួងនោះ។ តារាស្រីរូបនេះ…

Continue Readingនេះបានហៅ ចាស់ខ្លឹមមែន ! មិនឲ្យចាញ់ក្មេងៗ ចន ច័ន្ទលក្ខិណា ឡេីងខ្វង់សាច់ចាំ ហួស
Read more about the article រៀបចំតូចតាច មើលទិដ្ឋភាពពិធីខួបកំណើតម្តាយ គង់ ចាន់ស្រីមុំ ឡូយអស់ស្ទះ

រៀបចំតូចតាច មើលទិដ្ឋភាពពិធីខួបកំណើតម្តាយ គង់ ចាន់ស្រីមុំ ឡូយអស់ស្ទះ

(ភ្នំពេញ)៖ ពិតណាស់ សព្វថ្ងៃនេះ តារាស្រី គង់ ចាន់ស្រីមុំ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីជីវិតអភិជនចូលចិត្តភាពសើចសប្បាយ ញាតិក៏សម្បូរ មិត្តក៏ច្រើន ជួបជុំម្តងណាក៏មានអ្វីដែលប្លែកៗ ធ្វើជាចំណីភ្នែកដល់មហាជន ជាហេតុធ្វើឲ្យមានគេឯងតាមដានខ្លួន កាន់តែច្រើនឡើងៗ។ តួយ៉ាង កាលពីយប់មិញនេះ រូបនាងបានរៀបចំពិធីខួបកំណើតឲ្យ អ្នកម្តាយបង្កើតរបស់ខ្លួន ដែលមានវ័យជិត៦០ឆ្នាំទៅហើយ ព្រោះតែមិនធ្លាប់មានកម្មវិធីធំជូនអ្នកម្តាយ រូបនាងក៏បានរៀបចំពិធីខួបលក្ខណៈគ្រួសារនិងមិត្តស្និទស្នាល នៅឯគេហដ្ឋានផ្ទាល់ខ្លួន។ យ៉ាងណាមិញ ងាកទៅមើលទិដ្ឋភាពក្នុងពិធីវិញ ថាធ្វើជាលក្ខណៈតូចតាច ប៉ុន្តែ ការរៀបចំគឺឡូយអស់ស្ទះ មិនថាសោភ័ណ្ឌភាពពីមុខរោង ឬ ក្នុងរោង…

Continue Readingរៀបចំតូចតាច មើលទិដ្ឋភាពពិធីខួបកំណើតម្តាយ គង់ ចាន់ស្រីមុំ ឡូយអស់ស្ទះ
Read more about the article ប្រធានាធិបតីស្រីលង្កា ដាក់ពាក្យលាលែងពីតំណែង ក្រោយទៅដល់សិង្ហបុរី

ប្រធានាធិបតីស្រីលង្កា ដាក់ពាក្យលាលែងពីតំណែង ក្រោយទៅដល់សិង្ហបុរី

(កូឡុំបូ)៖ ការិយាល័យប្រធានសភានៃប្រទេសស្រីលង្កា បានឱ្យដឹងថាលោកប្រធានាធិបតី ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានដាក់លិខិតលាលែងចេញពីតំណែងជាផ្លូវការហើយ ភ្លាមៗក្រោយលោកបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ បើតាមការិយាល័យប្រធានសភាស្រីលង្កា លោក រ៉ាចាប៉ាកសា បានដាក់លិខិតលាលែងចេញពីតំណែងតាមរយៈសារអេឡិចត្រូនិក ឬ Email ហើយលិខិតនេះ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ មុននឹងមានការប្រកាសជាផ្លូវការនៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក រ៉ាចាប៉ាកសា បានរត់ភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីថ្ងៃពុធកន្លងទៅនេះ ក្រោយក្រុមបាតុករបានសម្រុកចូលកាន់កាប់ គេហដ្ឋានរបស់លោក។ លោកត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសម៉ាល់ឌីវ ហើយក្រោយមកទើបបន្តដំណើរ ទៅដល់ប្រទេសសិង្ហបុរី៕

Continue Readingប្រធានាធិបតីស្រីលង្កា ដាក់ពាក្យលាលែងពីតំណែង ក្រោយទៅដល់សិង្ហបុរី