Read more about the article សហរដ្ឋអាមេរិក ទាត់ចោលសំណើរបស់អ៊ុយក្រែន ជុំវិញការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ី

សហរដ្ឋអាមេរិក ទាត់ចោលសំណើរបស់អ៊ុយក្រែន ជុំវិញការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ី

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានច្រានចោលសំណើរបស់អ៊ុយក្រែន ជុំវិញបម្រាមទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៉ី ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន មិនចង់បិទផ្លូវស្វែងរកសិទ្ធិជ្រកកោនរបស់ក្រុមសកម្មជន និងជនងាយរងគ្រោះដោយសារការបំពាន សិទ្ធិមនុស្សនៅក្នុងប្រទេសរុស្ស៉ីនោះទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ីជាលើកដំបូងកាលពី ដើមខែសីហានេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ហើយលោក ហ្សេលេនស្គី ក៏បានស្នើដូចគ្នានេះផងដែរទៅកាន់ សហភាពអឺរ៉ុប។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក មិនចង់បិទផ្លូវស្វែងរកសិទ្ធិជ្រកកោន និងសុវត្ថិភាពរបស់សកម្មជនរុស្ស៉ី និងជនងាយរងគ្រោះដោយសារការបំពានសិទ្ធិមនុស្សនោះទេ ហើយ…

Continue Readingសហរដ្ឋអាមេរិក ទាត់ចោលសំណើរបស់អ៊ុយក្រែន ជុំវិញការដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ី
Read more about the article ចារកម្មអាមេរិក ៖ រុស្ស៉ីគ្រោងនឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋាភិបាលអ៊ុយក្រែន ឆាប់ៗនេះ

ចារកម្មអាមេរិក ៖ រុស្ស៉ីគ្រោងនឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋាភិបាលអ៊ុយក្រែន ឆាប់ៗនេះ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ទទួលបានព័ត៌មានសម្ងាត់ដែលថារុស្ស៉ីគ្រោងនឹងបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគារ រដ្ឋាភិបាលរបស់អ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះ ដដែល បានគូសបញ្ជាក់ដូច្នេះថា «យើងមានព័ត៌មាន ដែលថារុស្ស៉ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋាភិបាលអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ...យើងពិតជាមានការព្រួយបារម្ភពីការព្រមាន ជាបន្តបន្ទាប់ ចំពោះការវាយប្រហាររបស់រុស្ស៉ីប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។ ក៏ប៉ុន្តែ រុស្ស៉ីជារឿយៗបានច្រានចោល ការចោទប្រកាន់ និងបានអះអាងថាទាហានរបស់ខ្លួនវាយប្រហារតែទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាតែប៉ុណ្ណោះ ដោយមិនមានគោលដៅ លើជនស៊ីវិលឡើយ។ ការអះអាងរបស់មន្ត្រីអាមេរិកខាងលើ កើតមានឡើងបន្ទាប់ពីអាជ្ញាធរអ៊ុយក្រែន បានសម្រេចចិត្តហាមឃាត់ការប្រមូលផ្ដុំ…

Continue Readingចារកម្មអាមេរិក ៖ រុស្ស៉ីគ្រោងនឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋាភិបាលអ៊ុយក្រែន ឆាប់ៗនេះ
Read more about the article សហរដ្ឋអាមេរិក ថានឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ៤គ្រឿងបន្ថែម ឱ្យអ៊ុយក្រែន

សហរដ្ឋអាមេរិក ថានឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ៤គ្រឿងបន្ថែម ឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ចំនួន៤គ្រឿងបន្ថែមទៅឱ្យអ៊ុយក្រែន ក្រោមកញ្ចប់ជំនួយយោធាចុងក្រោយបំផុតមួយដើម្បីជួយទីក្រុងកៀវ ការពារខ្លួនឯងប្រឆាំងនឹងកងទ័ពរុស្ស៉ី។ ការប្រកាសបញ្ជូនប្រព័ន្ធមីស៊ីល HIMARS បន្ថែមឱ្យអ៊ុយក្រែនរបស់លោក អូស្ទីន ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) កាលពីដើមសប្ដាហ៍កន្លងទៅនេះបានបញ្ជាឱ្យឧត្ដមសេនីយ៍រុស្ស៉ីទាំងអស់ ផ្តោតជាអាទិភាពលើការកម្ទេចប្រព័ន្ធមីស៊ីលបាញ់ចម្ងាយឆ្ងាយ និងប្រព័ន្ធ កាំភ្លើងធំ ដែលអ៊ុយក្រែនទទួលបានពីលោកខាងលិច និងកំពុងប្រើវាយប្រហារលើកងទ័ពរុស្ស៉ី ក្នុងទឹកដីអ៊ុយក្រែន។…

Continue Readingសហរដ្ឋអាមេរិក ថានឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ៤គ្រឿងបន្ថែម ឱ្យអ៊ុយក្រែន
Read more about the article អ៉ីរ៉ង់ គំរាមសងសឹក បើអាមេរិក ឬសម្ព័ន្ធមិត្តហ៊ានបង្ករឿង

អ៉ីរ៉ង់ គំរាមសងសឹក បើអាមេរិក ឬសម្ព័ន្ធមិត្តហ៊ានបង្ករឿង

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី ( Ebrahim Raisi) បាននិយាយថា អ៉ីរ៉ង់នឹងធ្វើការសងសឹកយ៉ាងសាហាវដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់វ៉ាស៉ីនតោន មានការសាកស្ដាយ ប្រសិនបើហ៊ានរករឿងអ៉ីរ៉ង់។ ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៉ីរ៉ង់ខាងលើនេះ ធ្វើឡើងកំលុងពេលដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក យែរ ឡាភីត (Yair Lapid) បានព្រមព្រៀងគ្នាថានឹងប្រើគ្រប់មធ្យោបាយ ដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់ផលិត ឬទទួលបានអាវុធនុយក្លេអ៊ែរ។ លោក រ៉ៃស៉ី ក៏បានបន្ទោសអាមេរិក…

Continue Readingអ៉ីរ៉ង់ គំរាមសងសឹក បើអាមេរិក ឬសម្ព័ន្ធមិត្តហ៊ានបង្ករឿង
Read more about the article សហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS បន្ថែមឱ្យអ៊ុយក្រែន

សហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS បន្ថែមឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះបានចុះហត្ថលេខាលើកញ្ចប់ជំនួយអាវុធថ្មីមួយមានទំហំទឹកប្រាក់ ៤០០លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលស៊េរីទំនើប HIMARS ចំនួន ៤គ្រឿង និងគ្រាប់រំសេវមួយចំនួនធំ ផងដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានបញ្ជាក់ថាប្រព័ន្ធមីស៊ីល HIMARS ទាំង៤គ្រឿងបន្ថែមខាងលើ នឹងធ្វើឱ្យចំនួនប្រព័ន្ធមីស៊ីលស៊េរីទំនើបនេះ ដែលសហរដ្ឋអាមេរិកបញ្ជូនឱ្យអ៊ុយក្រែន កើនដល់ ១២គ្រឿង។ «អ៊ុយក្រែនបច្ចុប្បន្ន កំពុងទទួលបានជោគជ័យ នៅក្នុងការវាយប្រហារលើទីតាំងរបស់រុស្ស៉ីជាច្រើននៅក្នុងទឹកដីអ៊ុយក្រែន ពង្រឹងសមត្ថភាពប្រយុទ្ធនៅសមរភូមិមុខ និងបង្កការរាំងស្ទះដល់សមត្ថភាពរបស់ រុស្ស៉ី ក្នុងការវាយប្រហារដោយកាំភ្លើងធំ»។…

Continue Readingសហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS បន្ថែមឱ្យអ៊ុយក្រែន
Read more about the article សហរដ្ឋអាមេរិក ព្រមានរុស្ស៉ី៖ ការវាយប្រហារលើលីទុយអានី ស្មើនឹងការប្រកាសសង្រ្គាមជាមួយ NATO

សហរដ្ឋអាមេរិក ព្រមានរុស្ស៉ី៖ ការវាយប្រហារលើលីទុយអានី ស្មើនឹងការប្រកាសសង្រ្គាមជាមួយ NATO

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានអះអាងថា ខ្លួននឹងឈរយ៉ាងរឹងមាំនៅពីក្រោយការសម្រេចចិត្តរបស់លីទុយអានី និងអង្គការណាតូ (NATO) ដើម្បីការពារខ្លួន ជាមួយការរំឮករុស្ស៉ីថាការវាយប្រហារណាមួយលើលីទុយអានី គឺជាការវាយប្រហារលើណាតូទាំងមូល។ ប្រទេសលីទុយអានី បានដាក់កម្រិតលើការដឹកជញ្ជូនទំនិញតាមរថភ្លើង ជាផ្នែកនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ទៅនិងមកតំបន់ កាលីនីងក្រាដ (Kaliningrad) របស់រុស្ស៉ី ស្ថិតចន្លោះលីទុយអានី និងប៉ូឡូញ។ រុស្ស៉ីបានព្រមានឆ្លើយតបជាក់ស្តែងវិញដោយហៅ សកម្មភាពនេះថាជាជំហរអមិត្ត។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ (Ned Price) បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «យើងប្តេជ្ញាចិត្តលើគោលជំហររួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង គឺ…

Continue Readingសហរដ្ឋអាមេរិក ព្រមានរុស្ស៉ី៖ ការវាយប្រហារលើលីទុយអានី ស្មើនឹងការប្រកាសសង្រ្គាមជាមួយ NATO
Read more about the article រុស្ស៉ីថាលោកខាងលិច យកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង ដោយសារអ៊ុយក្រែន

រុស្ស៉ីថាលោកខាងលិច យកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង ដោយសារអ៊ុយក្រែន

(មូស្គូ)៖ រុស្ស៉ី បាននិយាយ នៅថ្ងៃពុធសប្តាហ៍នេះថា លោកខាងលិច «ប្រៀបដូចជាបានយកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង» តាមរយៈការរឹតត្បិតលើ ការនាំចូលថាមពលប្រេង និងឧស្ម័នពីតំបន់ស៉ីបេរី ដោយសារតែបញ្ហាជម្លោះនៅអ៊ុយក្រែន ផ្ទុយស្រឡះពីចិនដែលត្រូវបានគេរាយការណ៍ថាបាន បង្កើនការទិញថាមពលពីរុស្ស៉ី។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានលើកឡើងថាភាពជាដៃគូ យុទ្ធសាស្រ្តរបស់រុស្ស៉ីជាមួយចិន បានទប់ទល់នឹងការប៉ុនប៉ងរបស់លោកខាងលិច ដើម្បីសាបព្រោះភាពមិនចុះសម្រុង ស្របពេលដែល សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប របស់ខ្លួនផ្សេងទៀត បានបំផ្លាញទំនាក់ទំនងជាមួយទីក្រុងមូស្គូ។ លោកស្រី ហ្សាខារ៉ូវ៉ា…

Continue Readingរុស្ស៉ីថាលោកខាងលិច យកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង ដោយសារអ៊ុយក្រែន
Read more about the article សហរដ្ឋអាមេរិក បញ្ជាក់ឡើងវិញថាមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ ឡើយ

សហរដ្ឋអាមេរិក បញ្ជាក់ឡើងវិញថាមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ ឡើយ

(តៃប៉ិ)៖ ក្រសួងការបរទេសអាមេរិក បានធ្វើបច្ចុប្បន្នភាព «ពាក្យពេចន៍» ស្ដីពីកោះតៃវ៉ាន់ ដោយអះអាងថាទីក្រុងវ៉ាស៊ីនតោន នឹងមិនគាំទ្រឱ្យតៃវ៉ាន់ ប្រកាសឯករាជ្យជាផ្លូវការពីចិន នោះទេ។ ការធ្វើបច្ចុប្បន្នភាពខាងលើ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក កាលពីខែឧសភាកន្លងទៅ បានកែប្រែពាក្យពេចន៍ព័ត៌មានស្ដីពីតៃវ៉ាន់ នៅលើ គេហទំព័ររបស់ខ្លួន ដោយបានលុបចោទពាក្យពេចន៍ទាំង២ នោះគឺមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ និងការទទួលស្គាល់ជំហររបស់ទីក្រុងប៉េកាំងដែល ថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ដែលនេះបានធ្វើឱ្យចិនខឹងសម្បារជាខ្លាំង។ ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ការធ្វើបច្ចុប្បន្នភាពពាក្យពេចន៍នេះ មិនមែនឆ្លុះបញ្ចំងពីការផ្លាស់ប្ដូរគោលនយោបាយណាមួយទេ ដោយគ្រាន់តែវាការ កែប្រែពាក្យពេចន៍ គឺសហរដ្ឋអាមេរិក មិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ឡើយ។ ការធ្វើបច្ចុប្បន្នភាពពាក្យពេចន៍របស់ក្រសួងការបរទេសអាមេរិក ត្រូវបានរាយការណ៍ដំបូងគេដោយទីភ្នាក់ងារសារព័ត៌មានតៃវ៉ាន់ Central…

Continue Readingសហរដ្ឋអាមេរិក បញ្ជាក់ឡើងវិញថាមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ ឡើយ
Read more about the article រុស្ស៉ី គំរាមលោកខាងលិច ជុំវិញការផ្តល់អាវុធបាញ់រយៈចម្ងាយឆ្ងាយ ឱ្យអ៊ុយក្រែន

រុស្ស៉ី គំរាមលោកខាងលិច ជុំវិញការផ្តល់អាវុធបាញ់រយៈចម្ងាយឆ្ងាយ ឱ្យអ៊ុយក្រែន

(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បានធ្វើការព្រមានដល់ប្រទេសលោកខាងលិចប្រឆាំងនឹងការផ្គត់ផ្គង់អ៊ុយក្រែន នូវអាវុធ ដែលមានសមត្ថភាពវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី ដោយលើកឡើងថា ទង្វើបែបនេះនឹងក្លាយជាការបោះជំហានទៅរកការបង្កជម្លោះកាន់តែធ្ងន់ធ្ងរ មិនអាចទទួលយកបាន។ ការកត់សម្គាល់របស់លោក ឡារ៉ូវ ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសារព័ត៌មានរុស្ស៉ី Tass ស្របពេលដែលមានរបាយការណ៍ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតរបស់ទីក្រុងកៀវ គ្រោងនឹងផ្តល់អាវុធទំនើបៗដល់អ៊ុយក្រែន ចំពោះមុខការបង្កើនការវាយប្រហារ របស់ទីក្រុងមូស្គូ នៅក្នុងតំបន់ដុនបាស់ (Donbas) ភាគខាងកើតអ៊ុយក្រែន។ លោក ឡារ៉ូវ បានលើកឡើងតាមរយៈការស្រង់សម្ដីដោយសារព័ត៌មានរុស្ស៉ី…

Continue Readingរុស្ស៉ី គំរាមលោកខាងលិច ជុំវិញការផ្តល់អាវុធបាញ់រយៈចម្ងាយឆ្ងាយ ឱ្យអ៊ុយក្រែន
Read more about the article ចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូដំណោះស្រាយដាក់ទណ្ឌកម្មកូរ៉េខាងជើង ស្នើឡើងដោយសហរដ្ឋអាមេរិក

ចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូដំណោះស្រាយដាក់ទណ្ឌកម្មកូរ៉េខាងជើង ស្នើឡើងដោយសហរដ្ឋអាមេរិក

(យូអិន)៖ ចិន និងរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតវ៉េតូលើសេចក្ដីព្រាងដំណោះស្រាយស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បី ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលផ្លោងឡើងវិញ ប៉ុន្មានខែកន្លងមកនេះ។ នៅក្នុងបោះឆ្នោត សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ១៣ បានបោះឆ្នោតគាំទ្រលើសេចក្ដីព្រាងដំណោះស្រាយរបស់ សហរដ្ឋអាមេរិក ដោយមានគោលដៅហាមឃាត់ការនាំចេញថ្នាំជក់ និងប្រេង ទៅកាន់កូរ៉េខាងជើង ព្រមទាំងដាក់បញ្ចូលក្រុម Hacker ឈ្មោះឡាហ្សារុស (Lazarus) ដែលមានទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ទៅក្នុងបញ្ជីខ្មៅផងដែរ។ អគ្គរដ្ឋអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda…

Continue Readingចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូដំណោះស្រាយដាក់ទណ្ឌកម្មកូរ៉េខាងជើង ស្នើឡើងដោយសហរដ្ឋអាមេរិក
Read more about the article សហរដ្ឋអាមេរិក គំាទ្រពេញទំហឹងឱ្យស៊ុយអែត និងហ្វាំងឡង់ ចូល NATO, នេះបើតាមលោក ចូ បៃដិន

សហរដ្ឋអាមេរិក គំាទ្រពេញទំហឹងឱ្យស៊ុយអែត និងហ្វាំងឡង់ ចូល NATO, នេះបើតាមលោក ចូ បៃដិន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាស៊ុយអែត និងហ្វាំងឡង់ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រដាក់ពាក្យសុំចូលជាសមាជិកណាតូ (NATO) របស់ប្រទេសទាំង២ ដែលធ្លាប់តែជាប្រទេសអព្យក្រឹត អស់រយៈពេល រាប់ទសវត្សរ៍មកនេះ។ ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលណាតូជាផ្លូវការ កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយការសម្រេចចិត្តបែបនេះត្រូវបានគេមើលឃើញថាជំរុញដោយ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ប៉ុន្តែ សមាជិកភាពរបស់ប្រទេសទាំង២ កំពុងជួបឧបសគ្គរាំងស្ទះដោយសារតែការជំទាស់ពីតួកគីដែលជាសមាជិកណាតូ ដ្បិត ដើម្បីចូលបក្សសម្ព័ន្ធយោធាមួយទាំងស៊ុយអែត និងហ្វាំងឡង់ ចាំបាច់ទទួលបានសំឡេងគំាទ្រកង់សុងស៊ីសពីប្រទេសជាសមាជិកណាតូទាំង៣០ ប្រទេស។ តែទោះជាបែបនេះក្ដី ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី ម៉ាកដាលេណា…

Continue Readingសហរដ្ឋអាមេរិក គំាទ្រពេញទំហឹងឱ្យស៊ុយអែត និងហ្វាំងឡង់ ចូល NATO, នេះបើតាមលោក ចូ បៃដិន
Read more about the article ស៊ុយអែត, ហ្វាំងឡង់ នឹងដាក់ពាក្យសុំចូល NATO ព្រមគ្នា នៅថ្ងៃពុធសប្ដាហ៍នេះ

ស៊ុយអែត, ហ្វាំងឡង់ នឹងដាក់ពាក្យសុំចូល NATO ព្រមគ្នា នៅថ្ងៃពុធសប្ដាហ៍នេះ

(ស្ដុកខុល)៖ នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី ម៉ាកដាឡេណា អាន់ឌឺសសុន (Magdalena Andersson) បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសស៊ុយអែត និងហ្វាំងឡង់ នឹងដាក់ពាក្យសុំចូលជាសមាជិកបក្សសម្ព័ន្ធយោធា NATO ព្រមគ្នា នៅថ្ងៃពុធសប្ដាហ៍នេះ។ លោកស្រី Magdalena Andersson ធ្វើការកត់សម្គាល់ខាងលើនាឱកាសធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនីស្ដូ (Sauli Niinisto) ដែលបំពេញទស្សនកិច្ចនៅស៊ុយអែត។ លោកស្រី Andersson បានគូសបញ្ជាក់ដូច្នេះថា «សមាជិកភាព NATO នឹងជួយពង្រឹងសន្តិសុខនៅក្នុង…

Continue Readingស៊ុយអែត, ហ្វាំងឡង់ នឹងដាក់ពាក្យសុំចូល NATO ព្រមគ្នា នៅថ្ងៃពុធសប្ដាហ៍នេះ